បន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចុះព្រឹត្តការណ៍ត្បាត ការពារសន្តិសុខ ដោយយោងតាម បញ្ជាដ៏រឹងមាំពីសំណាកលោកអាត់ ខែម ស្នងការខេត្ត និងបញ្ជាផ្ទាល់ ពីលោកអ៊ុំ សុផល អធិការក្រុង ដឹកនាំកម្លាំង ជាច្រើននាក់ ផ្ទាល់លោកសៅ សារឿន នាយ ផ្នែកសណ្តាប់ធ្នាប់។ព្រឹត្តបត្តិ ការណ៍តាំង ពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ នៅគ្រប់ច្រកល្ហក់ នៅក្នុងក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង១យប់រំលង អាធ្រាត ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ។
លោកអ៊ុំ សុផលអធិការក្រុងប៉ោយប៉ែតបាន ថ្លែងថា ក្នុងនាមយើងជាសមត្ថកិច្ចមានភារ កិច្ចបំរើប្រទេសជាតិ និងបំរើប្រជាពលរដ្ឋ អស់ពីកម្លាំង កាយចិត្ត ទោះថ្ងៃយប់ស្មានណា ក៏ដោយ អោយតែមានហេតុការអ្វីកើតឡើងនៅ មូលដ្ឋាននានា នៅក្នុងក្រុងសមត្ថកិច្ចគ្រប់រូប ត្រូវតែចុះ ហេតុការណ៍ ។
លោកបន្តទាំងអស់គឺយោងតាមបញ្ជាពីលោកស្នងការខេត្ត ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសជាក់ស្តែង ជាពិសេសចោរកម្ម ឆក់ ប្លន់ ដើម្បីការពារជូន ពលរដ្ឋគ្រប់គ្រប់ ។ លោកបានបញ្ជាក់ថាព្រឹត្តការណ៍នេះ គឺធ្វើជារៀងរាល់ថ្ងៃ២៤ម៉ោងលើ២៤ម៉ោងផងដែរ៕