Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្តីបើកម៉ូតូឌុបប្រពន្ធ និងកូនប្រុស មកលេង ខេត្តព្រះសីហនុ លឿនជ្រុលធ្លាក់ផ្លូវ បុកដើមអាកាស្យា ស្លាប់ប្រពន្ធ

0
0

ព្រះសីហនុ៖ ស្ត្រីជាភរិយា បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង រីឯបុរសជាប្តី និងជាអ្នកបើកបរ រងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ៤ឆ្នាំ រងរបួសស្រាល ពេលជិះម៉ូតូឌុបគ្នា មកលេងខេត្តព្រះសីហនុ ជ្រុលល្បឿនទៅបុក ដើមអាកាស្យា នៅផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅវេលា ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅលើដង ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១៨៨-១៨៩ ស្ថិតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ត្រង់ចំនុចផ្លូវកោងស្ពានភូមិកំពង់ចិន មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ ម៉ូតូ ១គ្រឿង ម៉ាក ហុងដា ឌ្រីម១២៥ ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CJ-2870 បើកបរក្នុងទិសដៅ ពីកើតទៅលិច (ពីខេត្តកំពត ទៅខេត្តព្រះសីហនុ) យ៉ាងលឿន លុះមកដល់ចំណុចខាងលើ ក៏ជ្រុលចង្កូតទៅខាង ស្តាំដៃធ្លាក់ទៅចិញ្ចើមថ្នល់ បុកនិងដើមអាកាស្យា ដោយខ្លួនឯង បណ្តាលអោយអ្នកបើកបរជាប្តីឈ្មោះ ម៉ាញ់ សៀម អាយុ ៣០ឆ្នាំ មុខរបរលក់ការ៉ែមកី រងរបួសធ្ងន់ ដោយសារមានពាក់មួកសុវត្ថិភាព (បញ្ជូនសំរាកព្យាបាល នៅគ្លីនិកឯកជន វាលរេញក្រោយកើតហេតុ) ចំណែក ប្រពន្ធជាអ្នករួមដំណើរឈ្មោះ ហ៊ាង ស្រីនឿន អាយុ ៣២ឆ្នាំ មុខរបរលក់ការ៉ែមកី ស្លាប់នៅកន្លែងកើតហេតុ (មិន មានពាក់មួកសុវត្ថិភាព) ក្នុងនោះក៏បណ្តាលអោយ កូនប្រុសឈ្មោះ សៀម ផល អាយុ ៤ រងរបួសស្រាល ហើយ ក៏បានបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិកឯកជន វាលរេញជាមួយឪពុកផងដែរ ។

ប្រភពពីសមត្ថកិច្ចក៏បានអោយដែរថា ជនរងគ្រោះទាំង៣នាក់ខាងលើមានទីលំនៅភូមិម៉ាក់ប្រាង ឃុំបឹងសាឡាង ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ បច្ចុប្បន្នសពត្រូវបានបងប្អូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូកំពុងរក្សាទុកជាបណ្តោះអាសន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images