Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ រាជធានីភ្នំពេញ ចាត់ទុកការ រៀបចំពិធីបង្សកូល របស់គណបក្ស សង្គ្រោះជាតិ ជាការធ្វើ អាជីវកម្មនយោបាយ

$
0
0

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាត់ទុកការរៀបចំ ពិធីបង្សកូល របស់ គណបក្ស សង្គ្រោះជាតិ ចំពោះវិញ្ញាណក្ខន្ធ របស់អ្នកស្លាប់ នៅតាមផ្លូវវេងស្រេង កាលពីដើមឆ្នាំ កន្លងទៅនោះ គឺជាកលល្បិច និងដើម្បីធ្វើអាជីវកម្ម នយោបាយតែប៉ុណ្ណោះ។

តាមរយះសេចក្តីថ្លែងការណ៍ របស់ខ្លួននៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរ រាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៥នេះ គណបក្ស សង្គ្រោះជាតិ នៅតែចិញ្ចឹមចិត្ត និងប្រើល្បិចកលរបស់ខ្លួន ដែលតាមរូបភាព សាសនា ជាពិធីបង្សកូល ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះ ក្នុងគោលបំណង ធ្វើអាជីវកម្ម នយោបាយ ដែលមានចរឹកញុះញង់ និងបញ្ឆេះកំហឹង ប្រជាពលរដ្ឋ ទម្លាក់ កំហុស មកលើអាជ្ញាធរ រាជធានីភ្នំពេញ»។

សម្រាប់ព្រឹត្តិការណ៍ បង្ហូរឈាម កាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤កន្លងទៅ ស្ថិតនៅតាមផ្លូវវេងស្រេង រវាង កម្លាំងបាតុករ និងកម្លាំងសមត្ថកិច្ច (អាវុធហត្ថ) នោះត្រូវបាន អាជ្ញាធរចាត់ទុកថា ជាការបង្កឡើង និងរៀបឡើង របស់គណបក្ស សង្គ្រោះជាតិ តាមរយះការបង្កើត ក្រុមអាណាធិបតេយ្យ បន្លំជាកម្មករ និងកម្មការិនី បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និង ឯកជនអស់ជាច្រើន ព្រមទាំង ប៉ុនប៉ងចង់ផ្តួលរលំ រាជរដ្ឋាភិបាលទៀតផង។

ជាមួយគ្នានេះ អាជ្ញាធរ រាជធានីភ្នំពេញ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួម សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរក្សាស្ថិរភាពនិង សណ្តាប់ធ្នាប់សង្គម និងសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ បញ្ឈប់ ឧបាយកល ក្នុងការបំបែក បំបាក់ឯកភាពជាតិ បំផ្លាញស្ថិរភាពនយោបាយ និង សន្តិសង្គម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>