- ទស្សនាការ Live ផ្ទាល់ នៃការបាញ់ប្រហារ នៅខាងក្នុង
- ប្រធានាធិបតីបារាំង ហៅការបាញ់ប្រហារថា ជាអំពើភេរវកម្ម
- នាយករដ្ឋមន្រ្តីអង់គ្លេស ថ្កោលទោស ការវាយប្រហារ
- អ្នកគូររូបថ្លុក ៣នាក់ និងនិពន្ធនាយកម្នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងចំណោមអ្នកស្លាប់ទាំង ១២នាក់
ប៉ារីស, បារាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះថា មានការបាញ់ប្រហារដ៏ខ្លាំងក្លាមួយទៅលើ ទីស្នាក់ការកាសែតរបស់បារាំង នៅក្នុងទីក្រុងប៉ារីស បណ្តាលឲ្យមនុស្ស ១២នាក់ បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀត បានរងរបួស។
ក្រោយការបាញ់ប្រហារនេះភ្លាម ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់ បានចេញមកប្រកាស និងហៅការ បាញ់ប្រហារទៅលើទីស្នាក់ការកាសែត « Charlie Hebdo» ថា ជាអំពើភេរវកម្ម។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១២នាក់នោះ មានអ្នកគូររូបថ្លុក ៣នាក់ និងនិពន្ធនាយក Stephane Chartbonnier ផងដែរ។
យោងតាមការចេញផ្សាយរបស់ព័ត៌មានបារាំង បានឲ្យដឹងថា ខ្នាន់កាំភ្លើងមានគ្នាពីរនាក់ ពាក់ម៉ាសបិទមុខជិត បានជិះរថយន្តប្រដាប់ដោយកាំភ្លើងយន្ត ហើយមកបាញ់រះលើទីស្នាក់ការកាសែត ហើយក៏ជិះរថយន្តគេចខ្លួន ដោយសុវត្ថិភាពតែម្តង។
សូមបញ្ជាក់ ទីស្នាក់ការសែត « Charlie Hebdo» ធ្លាប់រងការវាយប្រហារដោយគ្រាប់បែកម្តងរួចមកហើយ កាលពីឆ្នាំ២០១១ បន្ទាប់ពីកាសែតបានចេញផ្សាយរូបត្លុក រិះគន់លោក Prophet Mohammed។