Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

៣៦ឆ្នាំ គុកឥត ជញ្ជាំង បានបាក់បែកទៅ តែស្នាមដំបៅ ទុក្ខវេទនា នៅតែដិតដាម

$
0
0

ភ្នំពេញ៖ របបប្រល័យ ពូជសាសន៍ ដ៏ខ្មៅងងិតរបស់ ប៉ុល ពត ដែលបានធ្វើ ឲ្យរាស្រ្តរងទុក្ខវេទនា មិនអាចកាត់ថ្លៃ និងស្លាប់រង្គាលអស់ជិត ៣លាន នាក់ ទោះបីបានរលំរលាយផុតទៅអស់រយៈពេល ៣៦ឆ្នាំទៅហើយក្តី តែស្នាមដំ បៅ នៃទុក្ខវេទនា និងការឈឺចាប់ មិនបានរលុបទៅ តាមពេល វេលានោះឡើយ វានៅតែដិតដាមជាប់ជានិច្ចសម្រាប់ ពលរដ្ឋខ្មែររាប់លាននាក់។

ថ្ងៃ៧ មករា ឆ្នាំ២០១៥នេះ ជាខួប ៣៦ឆ្នាំ ដែលកងកម្លាំងបដិវត្តន៍របស់ខ្មែរ ក្រោមការជួយជ្រោមជ្រែងពីកងទ័ព វៀតណាម បានវាយផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយ ប៉ុល ពត នាថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទូទៅ តែងហៅថ្ងៃទី៧ ខែមករា ថា ជាថ្ងៃកំ ណើតទី២ របស់ប្រជាជន និង ជាតិខ្មែរទាំងមូល។

របបប្រល័យពូជសាសន៍ ដ៏ខ្មៅងងិតក្នុងប្រវត្តិសាស្រ្តខ្មែរនេះ មានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) តែបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជិត ៣លាននាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត និងជាច្រើនលាននាក់ផ្សេងទៀត បានរង នូវទុក្ខវេទនាសព្វបែបយ៉ាង។ ជាពិសេសបានបន្សល់ទុកនូវ ការឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន នៃការនិរាសព្រាត់ប្រាស់ ប្តី ប្រពន្ធ កូន បង ប្អូន សាច់សាលោហិត។

លោកយាយ ហ្លង ចាន់ ក្នុងជន្មាយុ ៧០ប្លាយ ទោះលោកយាយមានវ័យចំណាស់បន្តិចទៅហើយក្តី តែការចង់ចាំ នូវស្នាមអនុស្សាវរីយ៍ ដ៏ឈឺចាប់មួយនេះ នៅតែដិតដាម និងចងចាំជាប់ជានិច្ចមិនបានបំភ្លេចទៅតាមពេលវេលា នោះឡើយ។ ការចងចាំមិនអាចបំភ្លេចបាននោះ គឺស្វាមីរបស់លោកយាយ ត្រូវបានគេសម្លាប់ទៅទាំងមិនបានលា កូនប្រពន្ធអ្វីទាំងអស់។

ដូនចាស់ ដែលធ្លាប់បានជាប់គុក រងនូវការធ្វើទុក្ខបុកម្នេញ និងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរពីក្នុងរបបគុកឥត ជញ្ជាំងបានរៀបរាប់ឲ្យដឹងថា លោកយាយ មានដើមកំណើតជាអ្នកខេត្តព្រះត្រពាំង នាទឹកដីកម្ពុជាក្រោម។ លោក យាយបានរត់ភៀសខ្លួន មកកម្ពុជា ជាមួយស្វាមី (អតីតកងទ័ពអាម៉េរិក) និងកូនប្រុសពីរនាក់ នាអំឡុងចុងទស វត្សរ៍ឆ្នាំ៦០ គ្រាដែលទឹកដីកម្ពុជាក្រោម កំពុងជួបសង្រ្គាមចម្បាំងរវាងកងទ័ពអាម៉េរិក និងកងទ័ពវៀតណាម។

លោកយាយ បានបញ្ជាក់ថា «ខ្ញុំបានឡើងមកកាន់ទឹកដីកម្ពុជាចុងទសវត្សរ៍ឆ្នាំ៦០ បន្ទាប់ពីស្វាមីរបស់ខ្ញុំ គាត់បាន រងអំបែងគ្រាប់របស់កងទ័ពវៀតណាម។ ក្រោយគាត់ព្យាបាលជា ខ្ញុំសូមឲ្យគាត់ឈប់ពីកងទ័ពអាម៉េរិក ហើយ ភៀសមកកម្ពុជាតែម្តង ព្រោះមិនចង់រងទុក្ខវេទនាដោយសារសង្រ្គាម»។

លោកយាយ ចាន់ ក្រោយរត់ឆ្លងដែនទាំងលំបាក និងបាតដៃទទេ មកដល់ទឹកដីកម្ពុជា លោកយាយ និង ស្វាមី បានប្រកបរបរលក់សាច់គោអាំងនៅក្នុងរាជធានីភ្នំពេញ រហូតសន្សំលុយកាកបានខ្លះ លោកយាយ និងស្វាមី ក៏ បានផ្លាស់ទីលំនៅនៅខេត្តពោធិ៍សាត់ ដោយប្រកបរបរជាអ្នកធ្វើស្រែចម្ការ។ បន្ទាប់ពីរស់នៅខេត្តពោធិ៍សាត់ជា មួយជីវភាពជាអ្នកស្រែចម្ការ បានជាងពីរឆ្នាំ លោកយាយ និងក្រុមគ្រួសារ ក៏បានផ្លាស់ទីលំនៅទៅរស់នៅក្នុងខេត្ត ក្រចេះវិញ។

លើទឹកដីខេត្តក្រចេះនេះហើយ ជាទឹកដីធ្វើឲ្យលោកយាយត្រូវជួបប្រវត្តិ នៃការឈឺចាប់មិនអាចគណនា ដោយសារ ការឈានមកដល់ នៃរបបអាវខ្មៅបនប្រល័យពូជសាសន៍ ប៉ុល ពត។ លោកយាយ បានរៀបរាប់ថា បន្ទាប់ពីការ រស់នៅលើទឹកដីខេត្តក្រចេះ ជាមួយការខិតខំរកស៊ីប្រកបរបរធ្វើស្រែចម្កា ចិញ្ចឹមសត្វ រហូតមានជីវភាពសមរម្យ នោះ ស្រាប់តែរបបកម្ពុជាប្រជាធិបតេយ្យ បានចូលមកដល់ ទ្រព្យសម្បត្តិខំរកទាំងលំបាក ក៏ធ្លាក់ទៅជាទ្រព្យ សម្បត្តិសមូហភាពអស់រលីង។

លោកយាយបានរៀបរាប់ជាមួយទឹកមុខសោកសៅ និងស្នាមជ្រួញជាច្រើននោះ បានរំលឹកពីទុក្ខវេទនាក្នុងរបបអាវ ខ្មៅនោះថា បន្ទាប់ពីរបបអាវខ្មៅឈានចូលមកដល់ ដោយសារតែលោកយាយ និងស្វាមី មានសំនៀងនិយាយជា ខ្មែរកម្ពុជាក្រោមនោះ លោកយាយត្រូវបានគេចោទថា ជាជនជាតិវៀតណាម ហើយក៏ត្រូវបានគេចាប់យកទៅដាក់ គុក។ រីឯស្វាមី របស់លោកយាយ ត្រូវបានអង្គការ «មហាលោតផ្លោះ មហាអស្ចារ្យ» នាំយកទៅរកត្រី និង ធ្វើប្រ ហុក ហើយក៏វាយសម្លាប់ចោល និងលែងបានឃើញមុខជារៀងរហូត។

រយៈពេលជាង ១ឆ្នាំ នៃការជាប់គុក នៅតំបន់គោកក្តួច ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ លោកយាយ ចាន់ បានបញ្ជាក់ថា លោកយាយ បានរងនូវការធ្វើទុកបុកម្នេញ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីក្រុមកម្មាភិបាល។

លោកយាយបានបញ្ជាក់ថា «នៅពេលខ្ញុំក្លាយជាអ្នកទោស ក្រោយការចោទប្រកាន់ថា ជាជនជាតិវៀតណាមនោះ រយៈពេលជាងមួយឆ្នាំ ខ្ញុំត្រូវបានគេដាក់ខ្នោះជើងជារៀងរហូត ហើយទទួលរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរពីពួកខ្មែរ ក្រហម។ ជាមួយដាក់គុកនេះ លោកយាយត្រូវបានគេតម្រូវឲ្យដាំបន្លែ និង រែកទឹករាប់សិបអំរែកទាំងរូបកាយស្គម ស្គាំង»។

ព្រោះតែចង់ដឹងថាលោកយាយ ចាន់ ជាជនជាតិវៀតណាម ឬយ៉ាងនោះ ពួកគណៈសហករ បានព្យាយាមនិយាយ ភាសាវៀតណាម និងជជីកដេញដោលស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងខ្លាំង។ តែលោកយាយអាចឆ្លងផុតដំណាក់ កាលស្លាប់រស់នេះបាន ដោយសារតែលោកយាយជាអ្នកទោសខ្មែរក្រហមម្នាក់ ដែលប្រឹងប្រែងធ្វើការបានល្អបម្រើ អង្គការ ទើបគេទុកជីវិតជូនលោកយាយ។ នេះបើតាមការបញ្ជាក់ របស់លោកយាយ ចាន់។

អ្វីដែលកាន់តែអាសូរជាពន់ពេកទៀតនោះ ព្រោះតែគ្រោះអត់ឃ្លានក្នុងរបប ដ៏យង់ឃ្នងមួយនេះ នៅពេលគេបញ្ជូន លោកយាយចុះទៅធ្វើស្រែ ឬដាំបន្លែម្តង ឃើញសត្វអ្វីក៏ត្រូវចាប់មូលចូលចង្កេះខោដែរ ហើយនៅពេលហូបអាហារ ក៏ទម្លាក់សត្វនោះចូលចាន់បបរក្តៅៗ ហើយដួសហូបតែម្តង។

លោកយាយ បានរៀបរាប់ថា ទុក្ខលំបាកក្នុងរបបអាវខ្មៅនេះ មានច្រើនមិនអាចគណនាអស់នោះទេ មួយថ្ងៃៗ លោកយាយ ក៏ដូចជាពលរដ្ឋដទៃទៀត បន់ស្រន់ឲ្យតែរបបមួយនោះរលាយរលត់ទៅ។ លោកយាយ ក៏មិននឹក ស្មានថា ខ្លួនអាចរស់រានមានជីវិតឆ្លងកាត់របបមួយនេះ បានដែរ។

ទុក្ខវេទនាសម្រាប់លោកយាយ ចាន់ មិនមែនមានត្រឹមតែក្នុងរបបអាវខ្មៅនោះទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩ ៧៩ ភាពវេទនា ទុកលំបាក ការអត់ឃ្លាន ក៏នៅតែអន្ទងតាមលោកយាយដដែល។ ក្រោយថ្ងៃរំដោះជាស្រ្តីមេមាយ ចិញ្ចឹមកូនប្រុសពីរនាក់ និងគ្មានទ្រព្យសម្បត្តិអ្វីទាំងអស់នោះ លោកយាយ និងកូនប្រុសពីរនាក់ ត្រូវហូបបបរលាយ គល់ចេក គល់ល្ហុងអស់ជាច្រើនឆ្នាំ។

រហូតដល់បច្ចុប្បន្ន លោកយាយមិនបានឃ្លាតឆ្ងាយពីទឹកដី នៃស្នាមប្រវត្តិដ៏ឈឺចាប់នេះទេ គឺនៅតែបន្តរស់នៅក្នុង ភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះដដែល ហើយក៏មានជីវភាពសមរម្យ ជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា។

លោកយាយ បានបញ្ជាក់ថា លោកយាយតែងតែរំលឹករឿងប្រវត្តិឈឺចាប់ក្នុងរបប ប៉ុល ពត ប្រាប់ចៅៗរបស់លោក យាយជាប់ជានិច្ច ព្រោះលោកយាយមិនចង់ការឈឺចាប់នេះ ត្រូវបានគេបំភ្លេចនោះទេ ការចង់ចាំនូវព្រឹត្តិការណ៍ មួយនេះ វានឹងមិនធ្វើឲ្យពលរដ្ឋខ្មែរធ្លាក់ចូលក្នុងឋាននរក ទាំងនៅមានជីវិតដូចក្នុងសម័យនោះទៀតទេ។

លោកយាយ ក៏រំពឹងផងដែរថា ប្រទេសកម្ពុជា នឹងស្គាល់តែសុខសន្តិភាពតរៀងទៅ នឹងមិនវិលត្រឡប់ទៅកាន់របប មហាវិនាសកម្មបែបនោះទៀតឡើយ។ លោកយាយ ក៏រំពឹងដែរថា អ្នកនយោបាយខ្មែរគ្រប់និន្នាការទាំងអស់ នឹង ធ្វើការ ដើម្បីទិសដៅតែមួយជួយពលរដ្ឋ និងជាតិខ្មែរឈានទៅរកភាពរុងរឿង រីកចម្រើន តែមិនមែនជាការរលំ រលាយនោះឡើយ៕

លោកយាយ ហ្លង ចាន់


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>