Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CNRP កំពុងពិចារណា សំណើរបស់ CPP សុំបន្ថែម ខ្លឹមសារទៅក្នុង ជំពូកទី៧

$
0
0

ភ្នំពេញ៖ ក្រុមការងារ របស់គណបក្ស សង្គ្រោះជាតិ (CNRP) កំពុងធ្វើការពិចារណា ទៅលើសំណើ មួយចំនួន របស់ក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជា (CPP)  ដែលចង់សុំបញ្ចូល ខ្លឹមសារបន្ថែមទៀត ទៅក្នុងជំពូកទី ៧ នៃសេចក្តី ព្រាងច្បាប់បោះឆ្នោត។

ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោត សម្រាប់ថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០១៥ ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពីCNRPលោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ការពិភាក្សាមកដល់ជំពូកទី៧នេះ CPPសុំបញ្ចូលខ្លឹមសារបន្ថែមទៅក្នុងជំពូកនេះ។

លោកថា “ដោយក្រុមការងាររបស់គណបក្សប្រជាជន ស្នើដាក់ខ្លឹមសារទៅលើសេចក្តីព្រាងនេះ អីចឹងដោយសារ ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិមិនទាន់បានពិនិត្យ អីចឹងយើង ដក់គ្នាសិន ដើម្បីទៅពិនិត្យមើលសិន តែប៉ុណ្ណឹង”។

ទាក់ទងនឹងសំណើដែលក្រុមការងារCPPស្នើនោះ លោក គួយ ប៊ុនរឿន មិនទាន់បានបញ្ជាក់ ថាជាអ្វីខ្លះនោះទេ គឺត្រូវយកទៅពិនិត្យសិន ថាលទ្ធភាព ថាតើខ្លឹមសារមួយចំនួនហ្នឹង វាសមស្របទៅនឹងស្ថានការណ៍ និង ដំណើរការណ៍ នៃការបោះឆ្នោត ស្របតាមគោលការណ៍ នៃការបោះឆ្នោតត្រឹមត្រូវ និងសេរីយុត្តិធម៌ដែរឬអត់?  និងចំណុចមួយទៀត ធ្វើម៉េចឲ្យការឃោសនាហ្នឹង ផ្តល់ឱកាសស្មើភាពគ្នា គ្រប់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង។

ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពីCPP លោក ប៊ិន ឈិន បានមានប្រសាសន៍ថា កិច្ចពិភាក្សាថ្ងៃនេះ មានចំនួន ៣មាត្រា ប៉ុន្តែ ត្រូវគ្នាតែ ១មាត្រាប៉ុណ្ណោះ ត្រង់មាត្រា ៧០ចាស់។

លោកថា “គណបក្សប្រជាជនយើងប្រកាន់ជំហអីចេះ យើងប្រកាន់ត្រង់ពាក្យថា វិសោធនកម្មច្បាប់ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អីចឹងគេច្រឡំ វិសោធនកម្ម គឺមានការប្រែប្រួលខ្លះហើយ ប៉ុន្តែ មូលដ្ឋាននេះច្បាប់បោះឆ្នោតចាស់ នឹងគឺយើងយកជាមូលដ្ឋាន អីចឹងហើយច្បាប់នេះ យើងសរសេរមាត្រាខ្លះ គឺដើម្បីជួយ ការពារប្រជាធិបតេយ្យហ្នឹង យើងនៅតែមានទស្សនៈឡើងវិញ”។

លោក ប៊ិន ឈិន បានបញ្ជាក់ថា ជំហរបស់CPP ចង់មានការឃោសនាបោះឆ្នោត ១ថ្ងៃ និងឈប់១ថ្ងៃ គឺជៀសវាងការមិនសូវកកស្ទះចរាចរណ៍ អីចឹងយើងចង់ដោះស្រាយបញ្ហាហ្នឹង។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមការងារ នៃគណបក្សទាំងបានពិភាក្សាគ្នា ត្រូវជំពូក ទី៧ នៃការ វិសោធនកម្មសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលជំពូកនេះ និយាយអំពី ច្បាប់ នៃការឃោសនាបោះឆ្នោត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>