Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ប្រើពេល៧ម៉ោង តាមបង្ក្រាប ក្រុមចោរប្លន់ ប្រដាប់អាវុធ ដ៏កក្រើក នៅភ្នំពេញ

$
0
0

-អធិការខណ្ឌ ៖ បើចាប់ជនសង្ស័យ ទាំង២នាក់ នេះមិនបានទេ នោះនឹងមាន ករណីប្លន់កក្រើកទៀត

ភ្នំពេញ ៖ ប្រតិបត្តិការរយៈពេល៧ម៉ោង កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល មូលដ្ឋាន ជាច្រើននាក់ បានដេញបង្ក្រាប និងឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ២នាក់ ដែលជាមុខ សញ្ញា ប្លន់ប្រដាប់អាវុធ ដ៏កក្រើកនៅ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងទៅ ។

ជនសង្ស័យទាំង២នាក់នេះ ក៏ជាមុខសញ្ញាបាញ់តដៃ ជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងនគរបាល ខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងទៅផងដែរ បូករួមទាំង សកម្មភាព ប្លន់ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ នៅទឹកដីខណ្ឌសែនសុខ នាពេល កន្លងទៅថ្មីៗនេះ។ ប្រតិបត្តិការតាមបង្ក្រាប មុខសញ្ញា ប្លន់ដ៏សកម្ម នៅក្នុង ភូមិសាស្រ្ត រាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងតាំងពីព្រឹក រហូតដល់ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នេះ ក្រោមការដឹកនាំបញ្ជា កម្លាំងដោយ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ។

អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញា ធ្លាប់បាញ់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ យ៉ាងកក្រើក នៅក្នុងរាជធានីភ្នំពេញ រហូតមានការបាញ់តដៃ ជាមួយ នគរបាល ព្រហ្មទណ្ឌក្រុង និងនគរបាល ព្រហ្មទណ្ឌខណ្ឌ របស់ លោកទៀតផង ។ លោកអធិការ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យ ទាំង២នាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឲ្យ នគរបាលតាម ការិយាល័យជំនាញ និងនគរបាលតាមបណ្តាខណ្ឌ បើកការស្រាវជ្រាវ និងតាមចាប់ឲ្យទាល់តែបាន ពីព្រោះជាមុខសញ្ញា យ៉ាងសកម្ម និងប្លន់ជាច្រើនករណី ។

បើតាមអធិការ លោក យឹម សារ៉ាន់ ជនសង្ស័យទាំងនេះ បានទៅលាក់ខ្លួននៅ ខេត្តបាត់ដំបង អស់មួយរយះ ទើបតែវិលត្រឡប់មក ភ្នំពេញវិញ ក៏ត្រូវបានកម្លាំងនគរបាលរបស់លោក បង្ក្រាបតែម្តង ។ សម្រាប់ប្រតិបត្តិការ ដោយប្រើរយះពេល ៧ម៉ោង ខាងលើនេះ ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាល ក៏បានដកហូត បានកាំភ្លើងខ្លីមួយដើមផងដែរ ម៉ាកកា៥៤។ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ជនសង្ស័យទាំងនេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារផងដែរ និងចោរប្លន់ ដ៏កក្រើកនៅ ក្នុងរាជធានីភ្នំពេញ ហើយបើនៅពេលនេះ ចាប់ពួកគេ មិនបានទេ នោះនឹងបន្តប្លន់ យ៉ាងសកម្មទៀត នាំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ជាក់ជាមិនឡើយ»។

លោកថា ក្រោយការចាប់ ខ្លួនជនសង្ស័យទាំង២នាក់នេះ នោះនឹងចូលរួមចំណែក កាត់បន្ថយបទល្មើស បានយ៉ាងច្រើន ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន មិនថាតែ នៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យនោះទេ ប៉ុន្តែសម្រាប់ រាជធានីភ្នំពេញ ទាំងមូលតែម្តង។ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បាន បញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ចាន់ សុខា អាយុ២៨ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ និងទី២ឈ្មោះ ទូ ថន ហៅម៉ាប់ អាយុ២៦ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ។ យ៉ាងណា ក៏ដោយ នៅមិនទាន់ដឹងថា ជនសង្ស័យទាំង២នាក់ ជាបក្ខពួក របស់មេចោរ ប្លន់ឈ្មោះ ខល័រ ដែលត្រូវបានបាញ់ស្លាប់ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ឫមួយយ៉ាងនោះទេ ដោយសារតែ ជនសង្ស័យទាំងនេះ នៅមិនទាន់សារភាព នៅឡើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាន ឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles