ព្រះសីហនុៈ ជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់ ដោយធ្វើ អត្តឃាត ចងកសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ នៅក្នុងបន្ទប់លេខ ៣០៥ ក្នុងផ្ទះសំណាក់យីហោ សុខុម ស្ថិតក្នុងភូមិ៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៩ និង២២នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។
ជនបរទេសខាងលើមានឈ្មោះ FRANCK GABRIEL FORET អាយុ៦៦ ឆ្នាំ ភេទប្រុស សញ្ជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 05TT18842។
ក្រោយការធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចនិងអ្នកជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាន ស្លាប់ ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងមែន ហើយបច្ចប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ទៅ ឲ្យក្រុមហ៊ុន អ៊ីនត្រាកូ ដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យ ខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូត៕