Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

២នាក់ស្លាប់, ៥នាក់ត្រូវចាប់ ជាចំណាប់ខ្មាំង នៅភាគ ខាងកើតទីក្រុង ប៉ារីស

$
0
0

ប៉ារីស៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួស នៅក្នុងសង្កាត់ Porte de Vincennes ភាគខាងកើតទី ក្រុងប៉ារីស ស្របពេលដែលមនុស្ស ៥នាក់ផ្សេងទៀត ត្រូវបានក្រុមដៃដល់ ចាប់ជាចំណាប់ខ្មាំង។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៩ ខែមករា នេះ ដោយដកស្រង់ ពីទូរទស្សន៍ បារាំង ថា អ្នកបាញ់ ប្រហារកាលពីថ្ងៃអាទិត្យ ម្សិលមិញ ទំនងជាជនសង្ស័យ ដែលបានចាប់ជម្រិតមនុស្ស ៥នាក់ខាង លើនេះយកទៅ កាលពីវេលាម៉ោង ១៥  ថ្ងៃសុក្រ ។

តាមរបាយការណ៍ព័ត៌មានឲ្យដឹងថា ការចាប់ខ្លួនមនុស្សធ្វើជាចំណាប់ខ្មាំងនោះ បានកើត ឡើងនៅទីផ្សារទំនើប កូហ្សែរ ក្នុងសង្កាត់ Porte de Vincennes នោះឯង។ នៅក្នុងហេតុ ការណ៍នោះ បានបណ្តាលឲ្យមនុស្សម្នាក់ ផ្សេង ទៀតរងរបួស។ បើតាមសាក្សីបញ្ជាក់ថា បុរសម្នាក់ដែលជាអ្នកចាប់ជម្រិតបានប្រើប្រាស់កាំភ្លើងប្រភេទ Kalashnikov ចំនួនពីរដើម ដើម្បីគម្រាមក្នុងប្រតិបត្តិការចាប់ជម្រិត។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ូលិសស្រីវ័យ ២០ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់នៅតំបន់ ម៉ុងត្រូស ភាគខាងត្បូងទីក្រុងប៉ារីស ដោយខ្មាន់កាំភ្លើងប្រដាប់ដោយខ្សែក្រវាត់គ្រាប់ បានបាញ់រះទៅ លើនាង និង អ្នករួមការងារ ដែលបានធ្វើការត្រួតពិនិត្យក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅ កន្លែងកើតហេតុនោះ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានទៅដល់កន្លែងដែលត្រូវបានជនសង្ស័យធ្វើការចាប់ជម្រិត មនុស្ស កាលពីពេលរសៀល ហើយសាក្សីអះអាងថា ក្នុងចំណោមជនរងគ្រោះ ៥នាក់នោះក៏មាន ស្ត្រីនិង កុមារផងដែរ។ ក្រុមស៊ើបអង្កេត បានដាក់ការសង្ស័យថា ជនបង្កអាចជាប់ពាក់ព័ន្ធ ទៅនឹងការវាយប្រហារទីស្នាក់ការទស្សនាវដ្តីទីក្រុង ប៉ារីស កាលពីថ្ងៃពុធ ហើយគ្មាននរណា ម្នាក់ដែលប៉ូលិសចាប់ខ្លួនបាននៅឡើយទេ រហូតមកដល់ពេលនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>