Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វីវ៉ាបុកជាមួយ ម៉ូតូសណ្តោង រ៉ឺម៉ករងរបួស ទាំងសងខាង

$
0
0

កណ្តាល៖ បុរសពីរនាក់ម្នាក់ ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិខ្មែរ ជិះម៉ូតូសណ្តោងរ៉ឺម៉ក បាន រងរបួសធ្ងន់ ទាំងពីរនាក់ ដោយសារតែជិះម៉ូតូ បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១៩ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុច ផ្លូវជាតិលេខ២១A ខាងជើងកំពង់ចម្លង ចំពុះក្អែកប្រហែល ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកDH88 ជាម៉ូតូសណ្តោងរ៉ឺម៉ក ពណ៍ក្រហម គ្មានស្លាក លេខ បើកបរដោយឈ្មោះ ឡឹង  ថុល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ចំណែកម៉ូតូរងគ្រោះ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E-4765 បើកបរដោយឈ្មោះហ៊ុយ  អាងជីនហ៉ី ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅក្នុងរោងចក្រ កាត់ដេរលីហ្វូ ក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានបើកបរក្នុងទិសដៅពី ជើងទៅត្បូង រួចបត់ឆ្វេងលុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុក ជាមួយម៉ូតូរបស់ជនជាតិចិន បណ្តាលឲ្យ ដួលបោកទៅ នឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ក្រោយពេលកើតហេតុនគរបាលបានចុះទៅ ដល់រួចបានហៅរថយន្ត សង្គ្រោះដឹក ជនរងគ្រោះទាំងយកទៅកាន់គ្លីនិកឯកជន ក្នុងក្រុងតាខ្មៅដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានដើម្បីកសាងសំណុំចាត់ការបន្តទៅតាមនីវិធីច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>