Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងព័ត៌មាន ព្រមានដកហូតអាជ្ញាប័ណ្ណ ស្ថានីយទូរទស្សន៍ ផ្សាយគ្រឿងស្រវឹង បំពានសារាចរ

$
0
0

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានព្រមានផ្អាកការផ្សាយ និង ដកអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ណា បន្តផ្សព្វផ្សាយ គ្រឿងស្រវឹង មិនព្រមគោរពតាមសារាចរណែនាំរបស់ក្រសួង ដែលបានដាក់ចេញឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៤។

ក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ដោយបញ្ជាក់ថា បច្ចុ ប្បន្នមានបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ពុំបានអនុវត្តតាមសារាចរណែនាំស្តីពីការ «ផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹង»នោះទេ នៅតែបន្តការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅចន្លោះពីម៉ោង៦ ដល់ម៉ោង ៨ល្ងាចដដែល។

តាមរយៈលិខិតដដែលនេះ ក្រសួងព័ត៌មានបានក្រើរំលឹកដល់ម្ចាស់ស្ថានីយទូរទស្សន៍មិនគោរពសារាចរនោះថា «ក្រសួងព័ត៌មាន សូមធ្វើការក្រើនរំលឹកដល់ស្ថានីយទូរទស្សន៍ទាំងអស់ជាថ្មីម្តងទៀត សូមធ្វើការអនុវត្តន៍ ឲ្យបាន ម៉ឹងម៉ាត់ តាមចំណុចដូចដែលមានចែងក្នុងសារាចរនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។ បើស្ថានីយទូរទស្សន៍ណា មួយ នៅតែបន្តផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ល្មើសនឹងខ្លឹមសារ ក្នុងសារាចរនេះជាបន្តទៀត ក្រសួងព័ត៌មាននឹង ផ្អាកការផ្សាយរបស់ស្ថានីយនោះ ជាបណ្តោះអាសន្នចាប់ពី២សប្តាហ៍ ដល់១ខែ ហើយឈានដល់ការដកហូត អាជ្ញាប័ណ្ណទាំងស្រុងពីស្ថានីយនោះ ប្រសិនបើនៅតែពុំរាងចាល»។

សូមបញ្ជាក់ថា ដោយពិនិត្យឃើញថា គ្រឿងស្រវឹង បានបង្កផលប៉ះពាល់អវិជ្ជមាន និងទុក្ខទោសជាច្រើនដល់បញ្ហា សុខភាព ការ បង្ករបួសស្នាម គ្រោះថ្នាក់ចរាចរ អំពើហិង្សាក្នុងគ្រួសារ និងភាពក្រីក្រជាដើមនោះ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤កន្លងទៅនេះ ក្រសួងព័ត៌មានបានចេញសារាចរមួយស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាម ទូរទស្សន៍ និងវិទ្យុ ដោយរំពឹងថា នឹងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង។ សារាចរណែនាំ ដែលចេញដោយ ក្រសួងព័ត៌មាននេះ បានដាក់ចេញនូវក្រិត្យក្រមចំនួន ៤ចំណុច ឲ្យស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់អនុវត្ត ដើម្បីកាត់បន្ថយការបំផុសស្មារតីពលរដ្ឋខ្មែរឲ្យសេពគ្រឿងស្រវឹង។

សូមអានសេចក្តីជូនដំណឹង និងសារាចរណែនាំរបស់ក្រសួងព័ត៌មាននៅខាងក្រោម។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>