Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អាត់ ខែម ចុះទៅប្រកាស ក្រុមការងារ តាមភូមិ និងពង្រឹង សមាជិកបក្ស នៅស្រុកស្វាយចេក

$
0
0

-លោកបាន អំពាវនាវ ដល់សមាជិក សមាជិកា កុំចាញ់បោក ការឃោសនា របស់បក្សប្រឆាំង
-ប្រធានក្រុមការងារ ជំរុញឲ្យបង្កើន គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
បន្ទាយមានជ័យ ៖ ក្នុងនាមជាសមាជិក អចិន្រ្តយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ខេត្តបន្ទាយ មានជ័យ និងជាប្រធានក្រុមការងារ មូលដ្ឋាន ស-៧ នៃស្នងការដ្ឋាននគរបាលខេត្ត លោក អាត់ ខែម បាន ចំណាយ ពេញមួយព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ដឹកនាំក្រុមការងារជាច្រើននាក់ ចុះទៅពង្រឹងការងារ គណបក្ស តាមមូលដ្ឋាន និងប្រកាសពី សមាសភាព ក្រុមការងារ ចុះជួយតាមភូមិ របស់ឃុំទាំង៤ នៃស្រុក ស្វាយចេក ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះ កាន់តែជឿជាក់ និងដើរតាមគោល នយោបាយ របស់គណបក្ស កាន់អំណាចកាន់តែខ្លាំង។ ក្រុមការងារ ដែល អមដំណើរ ទៅកាន់ឃុំទាំង៤ (ឃុំពោធិតាបែន ឃុំតាផូរ ឃុំសារង្គ និងឃុំផ្គាំ) របស់ស្រុកស្វាយចេក រួមមាន លោក វង្ស វិត លោក រង្ស ប្រាថ្នា លោក ង៉ាន់ ចិន្តា លោក ចាន់ តារា លោក ពួន សានិត និងថ្នាក់ដឹកនាំ នៃក្រុមការងារ ជាច្រើននាក់ ផ្សេងទៀត។

ក្រៅពីការចុះទៅ ប្រកាសសមាសភាព ក្រុមការងារចុះជួយតាម ភូមិទាំងនោះ លោក អាត់ ខែម ក៏បានរៀបចំ ពិធីប្រារព្ធខួបទិវា ជ័យជំនះ លើកទី៣៦ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋ ទូទាំង ប្រទេស បូករួមទាំងថ្នាក់ដឹកនាំ និងសមន្រ្តីបក្ស ប្រឆាំងផងដែរ។ សម្រាប់កម្មវិធី រម្លឹកខួបខាងលើនេះ លោក អាត់ ខែម ក៏បានអាននូវសន្ទរកថា របស់សម្តេចប្រធានគណបក្ស ទៅកាន់សមាជិក សមាជិកា ដែលបានអញ្ជើញ ចូលរួម យ៉ាងច្រើននាក់ ។ នៅចំពោះមុខថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ តាមភូមិ លោក អាត់ ខែម បានបកស្រាយនូវ ឧបាយកល របស់គណបក្ស ប្រឆាំង តាមរយះការឃោសនា របស់ពួកគេ ធ្វើឲ្យប្រជាពលរដ្ឋ តាមមូលដ្ឋាន មាន ការយល់ច្រឡំ ដូច្នេះពន្យល់ទៅពួកគាត់ កុំឲ្យមានការចាញ់បោក បន្តទៀត ចាញ់បោកទាំងផ្លូវងងឹត និងចំហរ ដែលម្នាក់ៗត្រូវ មានការប្រុង ប្រយ័ត្នគ្រប់ពេលវេលា។ ប្រធានក្រុមការងារ នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ក៏បានរំលឹក និងលើកឡើងនូវការរីកចម្រើន គ្រប់វិស័យ ក្រោមការដឹកនាំរបស់ គណបក្ស ប្រជាជន ជាពិសេស រាជរដ្ឋាភិបាល ដែល មានសម្តេចតេជោ ជាអ្នកកាច់ចង្កូតនាំឲ្យ មានស្ថេរភាព នយោបាយ គ្មាន តំបន់អប្បគមន៍ ព្រមទំាំងមានការ ទទួលស្គាល់ ពីបរទេស នៅជុំវិញ ពិភពលោក ទៀតផង។

តាមរយៈការដឹកនាំ របស់រាជរដ្ឋាភិបាល នា បច្ចុប្បន្ននេះ បានរុញឲ្យប្រទេសដ៏តូច នៅតំបន់អាស៊ីនេះមួយនេះ មានមុខ មានមាត់ លើឆាកអន្តរជាតិ មិនដូចថ្នាក់ដឹកនាំបក្សប្រឆាំង ដែលទៅអំពាវនាវ ដល់ប្រទេសជាដៃគូ កុំផ្តល់ជំនួយមកខ្មែរនោះទេ ។ ឆ្លៀតពេលនោះផងដែរ ក្នុងនាមជាស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដែលអ្នក ទទួល ខុសត្រូវរួម លើកិច្ចការងារ និងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនោះ លោក អាត់ ខែម ក៏បាន រំលឹកដល់សមាជិក សមាជិកាទាំងអស់ យល់ដឹង កាន់តែខ្លាំង អំពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែល មានលក្ខណៈ សម្បត្តិទាំង៩ចំណុច ដែលមន្រ្តីនគរបាល នៅតាមឃុំ ជាកម្លាំងស្នូល អមដោយ ជំនួយពីកម្លាំង ប្រជាការពារភូមិ។ លោកក៏បានអំពាវនាវដល់ មន្រ្តីនគរបាល ទាំងអស់ ត្រូវបង្កើនការការពារ និងចុះល្បាត ទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ និងការពារ មិនឲ្យមានបទល្មើស ណាមួយកើតឡើង នោះ ឡើយ ធ្វើឲ្យប្រជា ពលរដ្ឋរស់នៅ មានភាពស្ងប់ស្ងាត់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត ។

លោក អាត់ ខែម បានសង្កត់ធ្ងន់ ទៅកាន់ក្រុម ការងារ របស់ខ្លួន យ៉ាងដូច្នេះថា «យើងត្រូវខិតខំ ធ្វើតែអំពើល្អ ឲ្យបានច្រើនបំផុត ជូន ប្រជាពលរដ្ឋ ដោយមិន គិតពីការនឿយហត់ ពោលត្រូវ បម្រើគាត់ ដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ»។ ក្នុងដំណើរ បេសកកម្ម ចុះទៅពង្រឹងការងារ បក្សនៅតាមភូមិ នៃឃុំទាំង៤ របស់ស្រុក ស្វាយចេក ខាងលើនេះ ក្រុមការងារ ដឹកនាំដោយ លោក អាត់ ខែម ក៏បាននាំយកអំណោយខ្លះ របស់ លោក ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការការ ចុះជួយ ខេត្តបន្ទាយមានជ័យ ចែកជូនដល់ សមាជិក សមាជិកាបក្ស មានដូចជា សារុង លុយ ជាដើម។

ដោយមិនអាចភ្លេច ចំពោះគុណបំណាច់ រហូតធ្លាក់ខ្លួនឈឺ និងមានអាយុចាស់ជរា របស់មេភូមិ និងថ្នាក់ដឹកនាំ មូលដ្ឋាននោះ ប្រធានគណៈប្រតិភូ ក៏បាននាំយកអំណោយ (ឃីត មួយកញ្ចប់)ចែកជូនសមាជិក ចំនួន៦នាក់ ដែលនៅ ដេកនឹងកន្ទេលផងដែរ សម្រាប់ អ្នកមានជំងឺ និងអាយុច្រើន ។ ចំពោះបេសកកម្មការងារ ចុះទៅពង្រឹង ការងារបក្ស ពេញមួយព្រឹកនេះ បានធ្វើឡើង ក្នុងបរិយាកាស ប្រកប ដោយភាពស្និទស្នាលជាទីបំផុត រវាងថ្នាក់ ដឹកនាំ ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ ព្រមទាំងមានការហូបបាយសា មគ្គីជុំគ្នាទៀតផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>