កំពង់ចាម៖ ប្រជាពលរដ្ឋស្រុងស្ទឹងត្រង់ ៣នាក់ ត្រូវចរន្តអគ្គិសនីឆក់សន្លប់ស្តូកស្តឹង តែជួយសង្រ្គោះទាន់ពេលវេ លា នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ ខេត្ត កំពង់ចាម។
លោក ជា ធិរិទ្ធ អធិការស្រុកស្ទឹងត្រង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ នោះ ១. ឈ្មោះ ឃុត ទឹម អាយុ ៤២ឆ្នាំ, ២. ឈ្មោះ ណាំ ភៀ អាយុ ១៧ឆ្នាំ និងទី៣. ឈ្មោះ ម៉េង ឆេងហុង អាយុ ១៧ឆ្នាំ។ ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិភ្នំមន្ទីរ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់។
លោក ជា ធិរិទ្ធ បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នាលើកដែកទីបទល់ខ្សែភ្លើង នៅក្នុងភូមិឲ្យខ្ពស់ កុំឲ្យរថយន្តបើកទាក់។ តែដោយសារដែកទីបធ្ងន់ទប់មិនជាប់ ក៏ដួលលើខ្សែភ្លើង បណ្តាលឲ្យ ដាច់ ហើយឆ្លងចរន្តឆក់ជនរងគ្រោះតែម្តង។
តែបើតាមលោក ជា ធិរិទ្ធ ជនរងគ្រោះទាំងអស់ ត្រូវបានជួយសង្រ្គោះជីវិត ផុតពីគ្រោះថ្នាក់អស់ហើយ៕