ស៊ីដនី៖ នាវាចម្បាំងចិន ចំនួន ៣គ្រឿងបានធ្វើដំណើរទៅដល់ឈូងសមុទ្រ អាឌែន របស់ ទីក្រុង ស៊ីដនី ប្រទេស អូស្ត្រាលី ហើយ ដើម្បីធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកំពង់ផែទីក្រុង ស៊ីដនី ព្រម ទាំងចូលរួមក្នុង ប្រតិបត្តិការ ប្រឆាំងចោរ សមុទ្រផង ដែរ។ នេះបើតាមការផ្សាយ ព័ត៌មានក្នុង តំបន់ នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២។
នាវាទាំងបីខាងលើនេះ មានឈ្មោះថា យី យ៉ាង, ឆេង ហ្សួ, និង គៀន ដាវ ហ៊ូ បានធ្វើដំណើរទៅដល់ ទី ក្រុង ស៊ីដនី នៅវេលា ម៉ោង ៨ និង ៣០នាទីព្រឹកម៉ោងទៅក្នុងតំបន់ ថ្ងៃអង្គារនេះ។ នេះបើតាម ការ ផ្សាយ ផងដែរពី សារព័ត៌ មាន អូស្ត្រាលី AAP។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ស្ទេហ្វិន ស្មីត បាននិយាយនៅក្នុងសេក្តីថ្លែងការណ៍របស់ ខ្លួនថា កងទ័ព ជើងទឹក ចិន និង អូស្ត្រាលី នឹង ចែករំលែកនូវមេរៀនទាំងឡាយដែលបាន សិក្សាអំពី ប្រតិបត្តិ ការ ប្រឆាំងបទ ល្មើស តាមដែនសមុទ្រ អំឡុង ពេលធ្វើទស្សនកិច្ចនោះ។
លោក ស្មីត បានលើកឡើងថា “ចិន បានដើរតួនាទីស្នូលក្នុងការរក្សាសន្តិសុខក្នុងតំបន់ ហើយ អូស្ត្រាលី សូម ស្វាគមន៍កិច្ចខិត ខំប្រឹងប្រែងដែលចិនបានផ្តល់ ក្នុងការរួមសហការណ៍គ្នាជា មួយ បណ្តាប្រទេសនានា ផ្សេង ទៀត ដើម្បីបញ្ឈប់បទ ល្មើសតាម ដែនសមុទ្រនេះ។”
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១២ នេះយោធាជើងទឹកអូស្ត្រាលី ក៏មានការធ្វើសមយុទ្ធ ពីរ លើក ផ្សេង ទៀត ផងដែរ ជាមួយ នឹង ប្រទេសចិន ហើយចំពោះការចេញប្រតិបត្តិការរួមគ្នា ពេល នេះ គឺ ដើម្បីរំលឹកដល់ខួបទី ៤០ ឆ្នាំ នៃការបង្កើតឲ្យ មាន ទំនាក់ ទំនង ការទូតរវាងប្រទេសចិន និងអូស្ត្រាលី ផងដែរ។