កណ្តាលៈ បន្ទាប់ពីបាន ទទួលការណែនាំពីស្នងការ នគរបាល ខេត្តកណ្តាល លោក អ៊ាវ ចំរើន ក្រុមមន្រ្តី នគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរៈសេនីយ៍ទោ ម៉ាន់ គឹមឡេង រួមជាមួយនគរ បាល សុ្រកមុខកំពូល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ អធិការរងម្នាក់ ដែលកំពុងមានជំងឺសម្រាក ព្យាបាលនៅឯផ្ទះ ។
លោកវរៈសេនីយ៍ទោ ម៉ាន់ គឹមឡេង រួមជាមួយលោកអធិការនគរបាលស្រុកមុខកំពូល សោម សីហាក់ នាថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ បានដឹកនាំកម្លាំងនគរបាល ជាច្រើនរូបទៅសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ហេង វណ្ណា អធិការរង នគរបាលសុ្រកមុខកំពូល ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។
ក្នុងនោះដែរ លោក សោម សីហាក់ ក៏បានពាំនាំនូវ សម្ភារៈ និងថវិកា មួយចំនួនរបស់ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ីវ ចំរើន ជូនដល់លោក ហេង វណ្ណា ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ៕