ឧត្តា ប្រាសិត៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ថា ករណីពុលស្រា នៅរដ្ឋឧត្តា ប្រាសិត បណ្តាលឲ្យ មានមនុស្សស្លាប់ ចំនួន២៩នាក់ ។
អ្នកស្រុកជាច្រើននាក់នៅភូមិ Lucknow ស្រុក Unnao រដ្ឋឧត្តា ប្រាសិត បានធ្លាក់ខ្លួនឈឺ បន្ទាប់់ពីពួកគេបានទទួល ស្រា។ គេបានដឹងថា មនុស្សជាង១០០នាក់ ត្រូវបាននឹងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ចំនួនអ្នកស្លាប់ អាចនឹងបន្ត កើនឡើង ព្រោះស្ថានភាពអ្នក ជំងឺភាគច្រើនស្ថិត ក្នុងភាពយ៉ាប់យឺន ។
គួរបញ្ជាក់ថា ករណីពុលស្រាបណ្តាលឲ្យ មានមនុស្សស្លាប់ ត្រូវបានគេកត់សម្គាល់ឃើញ កើតឡើងជារឿយៗ នៅក្នុងប្រទេស ឥណ្ឌា ព្រោះថាពលរដ្ឋ ឥណ្ឌាភាគច្រើន និយមទទួលទាន សុរាដែលមានតម្លៃថោក ។
ជុំវិញករណីពុលស្រា ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើននេះ ត្រូវបានប៉ូលិសក្នុងតំបន់កំពុងធ្វើការ ស៊ើបអង្កេត ប៉ុន្តែមិនទាន់មានការឃាត់ខ្លួន ជនដែលផលិតស្រានោះនៅឡើយទេ ។
ករណីពុលស្រានេះ ត្រូវបានអ្នកនាំពាក្យ រដ្ឋាភិបាលឥណ្ឌា មួយរូបអះអាងថា ជនសង្ស័យបង្កករណី បំពុលស្រានោះមាន ចំនួន១២នាក់ ដែលមកពី កន្លែងផ្សេងៗគ្នា ។
ខាងក្រោមនេះជាប្រវតិ្តខ្លីៗ ពាក់ព័ន្ធនឹងករណីពុលស្រាបណ្តាលឲ្យ មានមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌា នាពេលកន្លងមក៖ ១.នៅក្នុងឆ្នាំ២០១២ មានមនុស្សជិត ១៧០នាក់ បានស្លាប់ នៅភាគខាងកើតឥណ្ឌា នៅប៊ែងហ្គាល់ ខាងលិច ។ ២.ក្នុងខែកញ្ញា ឆ្នាំ២០០៩ មានមនុស្សស្លាប់៣០នាក់ នៅរដ្ឋឧត្តា ប្រាសិត ។ ៣.នៅក្នុងខែកក្កដា ឆ្នាំ២០០៩ មានមនុស្សស្លាប់ ប្រមាណ១០៧នាក់ នៅហ្គូចារ៉ាត់ ៕
![]()