ដោយ៖ សយ សុភាព
ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះ គឺជាឆ្នាំគម្រប់ខួប ៣០ឆ្នាំ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៅកម្ពុជា របស់បុរសខ្លាំង ហ៊ុន សែន (ងារ ដែលលោក ហារីស មេត្តា បានដាក់ចំណងជើងនៅក្នុងក្របមុខក្នុង សៀវភៅរបស់គាត់) ដែលកាលពី ៣០ឆ្នាំកន្លងទៅ គឺចំថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ត្រូវបានរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាងារ ដែលព្រះមហាក្សត្រប្រោសព្រះរាជទាន) ឲ្យក្លាយជាប្រធានក្រុម ប្រឹក្សារដ្ឋមន្រ្តី ជំនួសលោក ចាន់ ស៊ី អតីតនាយករដ្ឋមន្រ្តី ដែលបានស្លាប់ដោយរោគាពាធ នៅចុងឆ្នាំ១៩៨៤។
នៅពេលដែលសមមិត្ត ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា កំណែទម្រង់ជាច្រើន ត្រូវបានដាក់ចេញ ក្នុងនោះ គឺការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រ ទេសនេះ កំពុងហែកហួរដោយសង្រ្គាមស៊ីវិលចម្បាំងរវាងខ្មែរ និងខ្មែរ ជាអាទិភាពខ្ពស់បំផុត។
ដោយសារតែអតីតនាយករដ្ឋមន្រ្តីសម័យរដ្ឋកម្ពុជា ក្រោយមកប្រកាន់យកនូវការចរចាបញ្ចប់សង្រ្គាម ដោយខ្មែរ និងខ្មែរ មុនឲ្យបរទេសជួយផ្សះផ្សាសម្របសម្រួលនោះ ទីបំផុតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបក្រៅផ្លូវការ រវាងអតីតមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និងអ្នកដង្ហែព្រះអង្គចូលព្រៃម៉ាគី សមមិត្ត ហ៊ុន សែន នៅហ្វ៊ែអង់ទែតឺន័រ ប្រទេសបារាំង ហើយទីចុងបំផុតភាគីខ្មែរទាំង៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានប្រទេស១៩ បានចូលរួម ក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេ ស៊ី ជាសហប្រធាន នៃសន្និសីទ។
អង្គការសហប្រជាជាតិ បានចូលរួមចំណែក នៅក្នុងការរកសន្តិភាពមួយនេះ ដោយបានជួយរៀបចំឲ្យមានការ បោះឆ្នោតជាសាកលប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា បើទោះបីខ្មែរក្រហម ដែលជាហត្ថលេខី នៃកិច្ចព្រម ព្រៀងទីក្រុងប៉ារីស បដិសេធចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ក៏ដោយ។ សង្រ្គាម ស៊ីវិល មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ រហូតដល់បុរសខ្លាំង ហ៊ុន សែន បានដាក់ចេញនូវនយោបាយឌីហ្វីត ឬ នយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៦ ទីបំផុតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ អតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម បានផ្តាច់ខ្លួនចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកគេរលាយ ទាំងស្រុង ព្រមទាំងនាំយកអតីតមេដឹកនាំកំពូល នៃរបបកម្ពុជា ប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ ទៅកាត់ទោសជាលើកទី២ថែមទៀតផង (លើកទី១ នៅខែសីហា ឆ្នាំ១៩៧៩ ដោយតុលាការប្រជាជន បដិវត្តកម្ពុជា)។
ចាប់តាំងពីពេលនោះមក រាជាណាចក្រ ដែលរងការបែកបាក់ និងពុះច្រៀកប្រទេសជាផ្នែកៗ ចាប់តាំងពីក្រោយ សម័យអង្គរ បានស្គាល់នូវសុខសន្តិភាព ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» តែមួយ។ មិនតែ ប៉ុណ្ណោះ ការអភិវឌ្ឍកំពុងតែធ្វើដំណើរទៅមុខជាបន្តបន្ទាប់ ដែលមានអតីតព្រះមហាក្សត្រសម្តេចព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ បិតាឯករាជ្យជាតិ ផ្សះផ្សាជាតិ និងព្រះមហាក្សត្របច្ចុប្បន្ន ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គង់ប្រថាប់ជាម្លប់។
ដោយសារតែមានទេពកោសល្យពីកំណើត បើទោះបីឆ្លងកាត់ការសិក្សាមិនខ្ពស់ ដូចអ្នកនយោបាយខ្មែរផ្សេង ទៀតក៏ដោយ ក៏ប៉ុន្តែភាពវាងវៃ និងចេះស្គាល់សភាពការណ៍ បត់បែនទាំងក្នុងស្រុក តំបន់ និងពិភពលោក យុវ ជន ហ៊ុន សែន បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគោរម ងារគ្មានពីរ ដែលប្រទានដោយព្រះមហាក្សត្រគ្រងផែនដី នៃអាណាចក្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដោយសារតែទេពកោសល្យការដឹកនាំ មានយុទ្ធវិធីច្បាស់លាស់នេះហើយ ទើបធ្វើឲ្យមេដឹកនាំកម្ពុ ជា រូបនេះ ត្រូវបានអ្នកនយោបាយជាច្រើនក្នុងតំបន់ និងពិភពលោក គោរពកោតសរសើរ និងរៀនសូត្រតាម។
ដើម្បីជាសក្ខីភាព នៃការគ្រងតំណែងជានាយករដ្ឋមន្រ្តី អស់រយៈពេល ៣០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃ ១៤ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃតភ្ជាប់ស្ពានអ្នកលឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន ប្រជាជនជប៉ុន ដោយមានលោក Kazuyki Nakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសចូលរួមនៅក្នុងពិធីត ភ្ជាប់នេះ។ មានន័យថា កម្ពុជាមិនត្រឹមតែបញ្ចប់ឧទ្ទាមក្នុងប្រទេសទេ ប៉ុន្តែតំបន់ដែលមិនទាន់តភ្ជាប់ហេដ្ឋារចន សម្ព័ន្ធនោះ ក៏ត្រូវបានតភ្ជាប់ ជាពិសេសស្ពានអ្នកលឿង ដែលបានតភ្ជាប់ទន្លេមេគង្គត្រើយខាងលិច ទៅខាង កើត ហើយក៏ជាស្ពានសម្រាប់ភ្ជាប់ផ្លូវហាយវេ សម្រាប់អាស៊ានផងដែរ។
ការយកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ សម្រាប់តភ្ជាប់ស្ពាន ដែលជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុន និងរដ្ឋាភិបា លជប៉ុន ជាការបង្ហាញឲ្យឃើញពីការស្រឡាញ់ រាប់អាន និងកិច្ចសហប្រតិបត្តិការ ដ៏ជ្រាលជ្រៅគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា និងជប៉ុន នៅក្នុងសម័យរាជាណាចក្រកម្ពុជាទី២ បន្ទាប់ពីស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វាទី១ បានផ្សារភ្ជាប់ចំណងមេត្រីភាពប្រទេសទាំងពីរក្នុងសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង ក្រោម ព្រះរាជកិច្ចដឹកនាំរបស់សម្តេចប្រមុខដឹកនាំ នរោត្តម សីហនុ។
ក្នុងនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមរំលឹកអត្ថបទរបស់ខ្លួន ដែលបានផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មកផ្សាយឡើងជូនមិត្តអ្នកអានគេហទំព័រដើមអម្ពិលដូចតទៅ៖
- អាលីអាឡាតាស់ ៖ ហ៊ុន សែន ជា មនុស្សឆ្លាត និងចេះបត់បែន អាចដឹកនាំ ប្រទេសបានយូរ
«មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង»។ «ខ្ញុំធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ នៅក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍ នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេព កោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស»។
សំដីខាងលើនេះ ជាប្រសាសន៍របស់ លោក អាលីអាឡាតាស់ អតីតរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី ដែល លោកបានមានប្រសាសន៍ ប្រាប់អ្នកកាសែតខ្មែរដ៏ ល្បីម្នាក់ ឈ្មោះ ឆាយ សុផល ក្នុងអំឡុង ពេលលោក និងអ្នក កាសែតផ្សេងទៀតបាន ជួបជាមួយនឹងលោក អាលីអាឡាតាស់ នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥ នៅប្រទេស ឥណ្ឌូនេស៊ី ។
ខ្ញុំសូមដកស្រង់ នូវប្រសាសន៍របស់អតីត សហប្រធានសន្និសីទកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពីការបញ្ចប់ ជម្លោះ នយោបាយនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលពេលនោះ លោក អាលីអាឡាតាស់ បានធ្វើជាសហ ប្រធានជាមួយលោក រ៉ូឡង់ ដុយម៉ាស់ អតីតរដ្ឋមន្ដ្រីការបរទេសបារាំង។លើសពីនេះទៅទៀត ខ្ញុំ សូមដកស្រង់ ប្រសាសន៍ របស់លោក កាស៊ីត ភីរម្យយ៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដែល លោក ឆាយ សុផល បានជួបនៅ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ព្រមទាំងព្រះរាជបន្ទូលរបស់ អតីត ព្រះមហាក្សត្រដ៏ល្បាញ ល្បី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលបានមានព្រះរាជ បន្ទូលនៅក្នុង អង្គមិន្ទិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១ នៅមុខព្រះបរមរាជវាំង ។
នៅក្នុងសៀវភៅ របស់លោក ឆាយ សុផល ដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុង ប្រវត្ដិសាស្ដ្រខ្មែរ ជាង ៤០ឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពី ខែមករា ឆ្នាំ២០១២ កន្លងទៅ ដោយបានដក ស្រង់នូវព្រះ រាជបន្ទូល និងប្រសាសន៍ របស់អ្នកដឹកនាំសំខាន់នេះ នៅទំព័រទី៤ និង ទី៥ ក្នុងសៀវភៅរបស់ លោក ។ ខ្លឹមសារ មាន ដូចតទៅ ៖
ចំណុចពិសេសមួយទៀត ដែល ហ៊ុន សែន មានគឺលក្ខណៈដ៏ប៉ិនប្រសប់ពីធម្មជាតិ ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៥ តាម រយៈការរៀបចំពិធីអាហារពេលល្ងាចរបស់ កាសែត Jakarta Post ខ្ញុំ (អ្នកនិពន្ធ) បានជួបជាមួយ លោក អាលី អាឡាតាស់ (Ali Alatas) អតីតរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ដោយពិធីអាហារនោះបានធ្វើឡើង នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក អាលី អាឡា តាស់ ក្នុងទីក្រុងហ្សាកាតា (Jakarta) ។ លោក អាឡាតាស់ បានប្រាប់ខ្ញុំ និងអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនទៀតថា នៅក្នុង ដំណាក់កាលនៃការចរចាស្វែងរកសន្ដិភាព នាចុងទស្សវត្សឆ្នាំ ១៩៨០ បើទោះជា ហ៊ុន សែន ជាមេដឹកនាំក្មេងជាងគេក្នុងចំណោម ភាគីជម្លោះទាំងអស់ របស់ប្រទេសកម្ពុជាក៏ ដោយ ក៏លោកសង្កេតឃើញថា ហ៊ុន សែន ជាមនុស្ស «Smart and flexible» ឬ «ឆ្លាត និងចេះបត់បែន» ។
លោក អាឡាតាស់ បានបញ្ជាក់ថា «មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង»។ អាឡាតាស់ បានអះ អាងថា លោកធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ នៅក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍ នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេព កោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស ។
លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ថៃ (ឆ្នាំ២០០៦-ចុងខែកក្កដា ឆ្នាំ ២០១១) ដែលជាអ្នករិះគន់សម្ដេច ហ៊ុន សែន យ៉ាង ចាស់ដៃនោះ ក៏បានរំលឹកពីភាពប៉ិនប្រសប់ របស់សម្ដេច ហ៊ុន សែន ដែលកាលពីចុង ទស្សវត្សឆ្នាំ ១៩៨០ ដោយលោកនិយាយ ថា « ហ៊ុន សែន ជាមនុស្សឆ្លាត និងជា មនុស្សល្អ» ។ ឆ្លើយនឹងសំណួររបស់ខ្ញុំ (អ្នកនិពន្ធ) នៅឯការិយាល័យរបស់លោក នាទីក្រុងបាង កក នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១១ ដែលសួរថា “ តើលោកយល់យ៉ាងដូចម្ដេចចំពោះ ហ៊ុន សែន កាលពីពេលចរចានាឆ្នាំ ១៩៨៩? ” លោក កាស៊ីត បានឆ្លើយយ៉ាងរហ័សថា ហ៊ុន សែន ជា “ មនុស្សឆ្លាត ” ដោយអះអាងថា បើទោះជា នៅឆ្នាំ ១៩៨៩ “ ហ៊ុន សែន មិនបានបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យដូចជា លោក សឺន សាន ព្រះអង្គ ម្ចាស់ នរោត្ដម រណឫទ្ធិ លោក សឺន ស៊ូប៊ែរ្ដិ៍ ក៏ដោយ ក៏ ហ៊ុន សែន មានភាពវ័យឆ្លាត ពូ កែ និងរហ័សរហួនជាង អ្នកទាំងនោះ ។ តាមលក្ខណៈពីធម្ម ជាតិ ហ៊ុន សែន ពិតជាពូកែ និងបង្ហាញពីសម្បជញ្ញៈល្អ ”។ លោក កាស៊ីត ភីរុមយ៉ា នៅចុងទស្សវត្សឆ្នាំ ១៩៨០ គឺជា ប្រធានដឹកនាំគណៈប្រតិភូថៃ ទៅចូលរួម នៅក្នុងកិច្ចចរចារបស់ភាគី ជម្លោះកម្ពុជាដែរ ។
នៅក្នុងមិទ្ទិញ មហាជនមួយដ៏ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរម រាជវាំង ដើម្បីអបអរសាទរ ខួប ២០ ឆ្នាំនៃ ការយាងមាតុភូមិនិវត្ដន៍របស់សម្ដេចឪ សម្ដេចម៉ែ ព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ បានមានព្រះរាជ បន្ទូលថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភា ទាំងពីរ បានធ្វើឱ្យ ប្រទេសមានការរួបរួមគ្នា ហើយប្រទេសមានសន្ដិភាពពេញលេញ” ។ នៅចំពោះមុខមនុស្ស រាប់ម៉ឺននាក់សម្ដេចឪបាន បញ្ជាក់ថា “រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច ហ៊ុន សែន បានទាញប្រ ទេសកម្ពុជាឱ្យចេញពីឋានៈទុន ខ្សោយ និងឱ្យឋានៈជាអ្នកមានអំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុង មួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ “ ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវ កសាងជាតិ លើគ្រប់វិស័យ ” ៕