ភ្នំពេញ៖ យុវជនម្នាក់ បានដកកាំភ្លើងជ័រ គ្រាប់កង់បាញ់កំប៉ុងប៊ីយេ នៅក្នុងភោជនីយដ្ឋាន មួយកន្លែង ផ្លូវចូលស្ពាន សាងស្នេហ៍ ត្រូវម្ចាស់ហាងស្មានថា ជាកាំភ្លើងពិត ដកគំរាមគេឯង ត្រូវម្ចាស់ហាង រាយការណ៍ប្រាប់ សមត្ថកិច្ចដេញតាម ចាប់បាននៅក្បែងរង្វង់មូល គួចកាណុង កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះ គេង រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមើលការខុសត្រូវកន្លែងលាងឡាន ស្នាក់នៅភូមិត្រាំងក្រឡឹង ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឈ្មោះ គេង រដ្ឋា ហៅរដ្ឋា បានចូលមកផឹកស៊ី នៅក្នុងភោជនីដ្ឋាន មួយកន្លែងដែលស្ថិតនៅតាមផ្លូវ ចូលស្ពានសាងស្នេហ៍ ជាមួយមិត្តភក្តិ ជាច្រើន មួយសន្ទុះក្រោយមក ជនបង្កបានដកកាំភ្លើង ជ័របាញ់គ្រាប់កង់ ប្រើហ្គ្រាស់មកបាញ់កំប៉ុងប៊ីយេ ពេលនោះអ្នក ដែលចូលទៅផឹកសីុនៅក្នុងហាង នោះបានទូរស័ព្ទប្រាប់សមត្ថកិច្ច។
ពេលដែលបានដំណឹងភ្លាមសមត្ថកិច្ច ក៍បានទៅកន្លែងកើតហេតុ តែជនបង្កបានគិតលុយ ហើយបើករថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-4443ចេញពីហាងនោះត្រឡប់មកទៅផ្ទះវិញ សមត្ថកិច្ចមូលដ្ឋាន បានបោះដៃ តាមវិទ្យុទាក់ទង ប្រាប់កម្លាំងដែលប្រចាំការ នៅក្បែរស្ពានជ្រោយចង្វា អោយជួយឃាត់ កម្លាំងសមត្ថកិច្ចដែលយាមនៅគោលដៅ នោះបានឃាត់រថយន្ត ដែលសមត្ថកិច្ច ឡើងតាមវិទ្យុទាក់ទង នោះបានភ្លាមៗ ហើយសមត្ថកិច្ចបាន ធ្វើការឆែកឆេររកឃើញ កាំភ្លើងជ័របាញ់ គ្រាប់កង់១ដើម ពេលនោះសមត្ថកិច្ច បាននាំជនសង្ស័យមកកាន់អធិការដ្ឋាន នគបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕