គៀវ៖ រដ្ឋាភិបាលអ៊ុយក្រែន បានចេញមុន ច្រានចោលនូវព័ត៌មាន ដែលពួកឧទ្ទាមបំបែករដ្ឋ អះអាងតាំងពី យប់ថ្ងៃព្រហស្បតិ៍ថា បានទន្ទ្រានកាន់កាប់ ដោយជោគជ័យ លើព្រលាន យន្តហោះអន្តរជាតិ ទីក្រុង ដូណេតក៍ ភាគខាងកើត ប្រទេសនោះ។
បច្ចុប្បន្ននេះ អាជ្ញាធរ ទីក្រុងគៀវអះអាងច្បាស់ៗថា ព្រលានយន្តហោះ នៅតែស្ថិតក្នុងកណ្តាប់ដៃ ទាហានរបស់ខ្លួន នៅឡើយទេ រហូតមកដល់ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ ២០១៥។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមបំបែករដ្ឋ ទីក្រុងដូណេតក៍ របស់ប្រទេសអ៊ុយក្រែន ដែលជាប់ព្រំដែន ជាមួយនឹងរុស្ស៊ីនោះ បានប្រកាសថា ពួកគេបានទន្ទ្រាន កាន់កាប់ដោយជោគជ័យហើយ ទៅលើព្រលានយន្តហោះអន្តរជាតិទីក្រុង ដូណេតក៍ ភាគខាងកើត ប្រទេសអ៊ុយក្រែន ពីកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ ៕