Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា ជាមួយ រដ្ឋមន្ត្រី នគរបាល វៀតណាម

$
0
0

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូ វៀតណាម  ដឹកនាំដោយលោក  ត្រឹង ដាយ ក្វាង (Toan Dai Quang) រដ្ឋមន្ត្រីក្រសួង នគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលជួបសំដែងការ គួរសម និងពិភាក្សាការងារ នៅក្នុងជំនួបនៅវិមាន សន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នារសៀល ថ្ងៃទី១៦ ខែមករា ។

ក្រោយពីជំនួបបានបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា លោក  ត្រឹង ដាយ ក្វាង បានបញ្ជាក់ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីជំនួបរវាងលោក និងប្រតិភូ ជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៦មករានេះ។ ក្នុងជំនួបនោះ បានពិនិត្យមើលឡើងវិញ ពីកិច្ចសហប្រតិបត្តិ ការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា កាលពីឆ្នាំ២០១៤ កន្លងទៅ និង បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០១៥។

កិច្ចសហប្រតិបត្តិការ ដែលផ្តោតការយកចិត្តទុកដាក់ ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ធានាសណ្តាប់ធ្នាប់នៅតាមខ្សែ បន្ទាត់ព្រំដែន បង្កើនកិច្ចសហប្រតិបត្តិការបង្រាប់បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបទឧក្រិដ្ឋកម្មឆ្លងដែន ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នមន្ត្រីនគរបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប ដោយសំដែងនូវការអបអរចំពោះលទ្ធផល នៃការ ពិភាក្សាកន្លងមក និងបានសំដែងនូវ ការអបអរសាទរផងដែរ ចំពោះក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលបានធ្វើការ សហការគ្នាបានយ៉ាងល្អលើវិស័យសន្តិសុខ សាធារណៈបំរើឱ្យការថែរក្សាសន្តិសុខ របស់ប្រទេស ទាំងពីរ។ ជាងនេះទៀត សម្តេចក៏បានសំដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការបង្ក លក្ខណៈ ឱ្យប្រជាជន នៅតាមព្រំដែន អាចរកទទួលបាន និងជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជា បានចូលទៅ ធ្វើការព្យាបាលនៅក្នុងប្រទេស វៀតណាម ។ ក្នុងន័យនេះ សម្តេចបានសូមឱ្យ ក្រសួងទាំងពីរបន្តនូវស្មារតីសហការនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>