Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រេសិតកំពូល នុយក្លេអ៊ែរ កូរ៉េខាងជើង នឹងជួបពិភាក្សា ជាមួយអតីត មន្រ្តីទូតអាម៉េរិក នៅសិង្ហបុរី

$
0
0

ព្យុងយ៉ាង៖ ប្រេសិតកំពូល នុយក្លេអ៊ែរ របស់ប្រទេស កូរ៉េខាងជើង នៅរសៀល ថ្ងៃសុក្រនេះ បានធ្វើដំណើរ ទៅកាន់ ប្រទេសសិង្ហបុរី ដើម្បីពិភាក្សា ជាមួយអតីតអ្នកការ ទូតជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកនៅទីនោះ។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា លោក រី យ៉ុងហូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង នៅមុនពេលចេញដំណើរពី ព្រលា យន្តហោះអន្តរជាតិទីក្រុង ប៉េកាំង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកត្រូវធ្វើដំណើរទៅកាន់ប្រទេសដីកោះមួយ ក្នុងតំបន់ អាស៊ីអាគ្នេយ៍។

យោងតាមប្រភពពីផ្នែកការទូត នៅដើមខែនេះ បានឲ្យដឹងថា លោក រី បានកំណត់ពេលវេលា ដើម្បីជួបពិភាក្សា ជាមួយអតីតមន្រ្តីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក សំរាប់ការចរចា របស់កូរ៉េខាងជើង ជាមួយនឹង លោក ស្ទេហ្វេន បូស្វតថ៍ និងលោក យ៉ូសែប ឌីត្រានី ក៏ដូចជាអ្នកជំនាញសន្តិសុខ សម្រាប់ រយៈពេលពីរថ្ងៃ គឺថ្ងៃសៅរ៍ និង អាទិត្យដើម្បីពិភាក្សា អំពីបញ្ហានុយក្លេអ៊ែរ និងទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចរបស់លោក រី ត្រូវបានធ្វើឡើងក្នុងន័យដែលទីក្រុងព្យុងយ៉ាង កំពុង ស្វែងរកជាថ្មីម្តង ទៀត ក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន បើទោះបីជាមាន ភាពតានតឹងរវាងប្រទេសទាំង ពីរដោយសារ តែខ្សែភាពយន្ដហូលីវូដ ដែលក្រុមហ៊ុន Sony នាពេលថ្មីៗនេះក៏ដោយ ដែលខ្សែភាពយន្ត ហូលីវូដ នេះ បានពណ៌នាពីការតាមធ្វើឃាត មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ចុងអ៊ុន។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួននឹងផ្អាកការធ្វើ តេស្តអាវុធ នុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក លុបចោលការធ្វើសមយុទ្ធយោធារួមគ្នា នៅឆ្នាំនេះ ជមួយនឹង ប្រទេស កូរ៉េខាងត្បូង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>