Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាល់កៃដា សារភាពថា នៅពីក្រោយការ វាយប្រហារ ស្នាក់ការកាសែត នៅប៉ារីស

$
0
0

ហ្សាណា៖ អំពើភេរវកម្ម បាននិងកំពុង រីកដុះដាល កាន់តែខ្លាំងឡើងហើយ ក្រោយពេល មានការវាយប្រហារ ទីស្នាក់ការ កាសែត នៅទីក្រុងប៉ារីស កាលពីមួយសប្ដាហ៍មុននេះ ហើយក្រុមសកម្មប្រយុទ្ធ អាល់កៃដា ក៏បានទទួលខុសត្រូវថា សកម្មភាព វាយប្រហារ នេះជាអំពើរបស់ខ្លួនផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន អានសា ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា ក្រុមអាល់ កៃដា បានទទួលស្គាល់ថា ការវាយប្រហារទីស្នាក់កាសែត Charlie Hebdo និងបានសម្លាប់មនុស្សជាច្រើននាក់ នៅក្នុងទីក្រុងប៉ារីស នោះជាសកម្មភាព របស់ពួកគេ។ ដោយសារតែការឆ្លើយតបនេះហើយ បាន ធ្វើឲ្យសាធារណៈជន ព្រួយបារម្ភថា អំពើភេរវកម្ម កំពុងរាលដាលកាន់តែខ្លាំងឡើងហើយ។

ក្រុមអ្នកអង្កេតការណ៍ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដែលមានវត្តមាននៅក្នុងឧបទ្វីប អារ៉ាប់ កំពុងបង្កើន ចលនានៅទីនោះ ដោយសារតែការធ្លាក់ចុះនូវអំណាច ពីព្រោះតែនយោបាយអស្ថិរភាព កាលពីក្នុងឆ្នាំ២០១១ និងធ្លាក់ ចូលទៅក្នុងភ្លើងសង្គ្រាមទៀតបន្ទាប់ពីពេលនោះមក។

ប្រភពខាងលើបានបន្ថែមទៀតថា ការបរាជ័យ និងភាពចលាចលនយោបាយ ផ្ទុយពី ការគាំទ្ររបស់ អង្គការសហប្រជាជាតិ លើកិច្ចខិតខំប្រឹងប្រែងផ្ដល់ប្រឹក្សា និងការមិនបាន ទទួលជោគជ័យជុំវិញ ប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម ទើបធ្វើឲ្យ មានការលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ កៃដា នៅក្នុងឧបទ្វីបអារ៉ាប់។

តាមពិតទៅបណ្ដាប្រទេសលោកខាងលិច បានបើកការវាយប្រហារបោសសម្អាតភេរវកម្ម ក្នុងតំបន់ មជ្ឈិមបូព៌ា ដែលនេះក៏ជា ផ្លែផ្កា សម្រាប់លោកខាងលិច និងក្នុងតំបន់ផងដែរ។ បណ្ដាប្រទេសទាំងឡាយ បាននិងកំពុង ព្យាយាមប្រយុទ្ធបោសសម្អាតទាំងក្រុម សកម្មប្រយុទ្ធរដ្ឋឥស្លាម និងក្រុមអាល់ កៃដា ដើម្បី ជាកិច្ចការពារ អំពើភេរវកម្មអន្ដរជាតិ៕


Viewing all articles
Browse latest Browse all 8042

Trending Articles