Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សកម្មជន CNRP ត្រៀមជំទាស់លោក កឹម សុខា ស្នើដាក់កូនស្រី ជំនួសកៅអីតំណាងរាស្រ្ត កែវ សម្បត្តិ

$
0
0

ភ្នំពេញ ៖ សកម្មជន របស់គណបក្សសង្រ្គោះជាតិជាច្រើន ប្រចាំមណ្ឌលភ្នំពេញ បាននាំគ្នាអះអាងថា ប្រសិនបើលោក កឹម សុខា ស្នើសុំដាក់ឈ្មោះកូនស្រីរបស់ខ្លួន ជំនួសកៅអីលោក កែវ សម្បត្តិ ដែលជាតំណាងរាស្រ្តប្រចាំមណ្ឌលភ្នំពេញ លេខរៀងទី៥នោះ ពួកគេនឹងនាំគ្នាប្រឆាំងតវ៉ា ព្រោះតាមគោលការណ៍ អ្នកដែលត្រូវជំនួសកៅអីលោក កែវ សម្បត្តិ គឺលោកស្រី ហ៊ីង សុខុម ។

ប្រភពព័ត៌មានពីសកម្មជន របស់គណបក្សសង្រ្គោះជាតិមួយចំនួន ដែលនៅក្បែរៗលោក សម រង្ស៊ី បានលួចបង្ហើបឲ្យ ដឹងថា ក្រោយពីផែនការដាក់បេក្ខភាព កូនស្រីរបស់ខ្លួន ឈ្មោះ កឹម មនោវិទ្យា ទៅក្នុងសមាសភាពគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោតមិនបានសម្រេច ដោយសារមានប្រតិកម្ម និងអ្នកជំទាស់ជាច្រើនរួចមក លោក កឹម សុខា បានបង្វែមុខព្រួញពីការចង់ឲ្យកូនស្រីខ្លួនធ្វើជាសមាជិក គ.ជ.ប ដោយឲ្យមកធ្វើជាអ្នកតំណាងរាស្រ្តវិញ ។ ក្នុងនោះ ថ្មីៗនេះ ក្រោយពីលោក កែវ សម្បត្តិ អ្នកតំណាងរាស្រ្តលេខរៀងទី៥ ប្រចាំមណ្ឌលភ្នំពេញកូតា ខាងលោក កឹម សុខា ដែលមានវ័យជាង ៧០ឆ្នាំ ធ្លាក់ខ្លួនឈឺខ្លាំងមិនអាចធ្វើការកើត លោក កឹម សុខា ក៏មានគំនិតដកលោក កែវ សម្បត្តិ ចេញ រួចហើយស្នើសុំ គ.ជ.ប ដោះដូរលេខរៀងបេក្ខភាព ដើម្បីសម្រួលឲ្យកូនស្រីរបស់លោកឈ្មោះ កឹម មនោវិទ្យា ចូលអង្គុយកៅអីតំណាងរាស្រ្តីជំនួស ដោយយកលោក កែវ សម្បត្តិ ទៅធ្វើជាទីប្រឹក្សាដើម្បីទទួលបាន ប្រាក់ខែទុក ព្យាបាលជំងឺ ។ ប៉ុន្តែ ក្រោយពីដឹងថា លោក កឹម សុខា មានគម្រោងបែបនេះ សមាជិក និងសកម្មជនសំខាន់ៗរបស់ គណបក្សសង្រ្គោះជាតិកូតា របស់លោក សម រង្ស៊ី បាននាំគ្នាប្រតិកម្ម ហើយនាំគ្នាត្រៀមធ្វើការជំទាស់ចេញមុខទៀត ផង បើ លោក កឹម សុខា ហ៊ានស្នើសុំបែបនេះមែន ព្រោះយោងតាមបញ្ជី លេខ រៀងបេក្ខភាពតំណាងរាស្រ្ត មណ្ឌល ភ្នំពេញ របស់គណបក្សសង្រ្គោះជាតិ ដែលទទួលបានកៅអីសភាចំនួន ៧នោះ លេខរៀងទី៨ គឺអ្នកស្រី ហ៊ីង សុខុម ដូចនេះ បើអ្នកតំណាងរាស្រ្តណាម្នាក់ ក្នុងចំណោមអ្នកតំណាងរាស្រ្តទាំង ៧រូប បាត់បង់សមាជិកសភាគឺអ្នកស្រី ហ៊ីង សុខុម នឹងត្រូវបានស្នើសុំស្បថចូលអង្គុយកៅអី សភាជំនួសជាស្វ័យប្រវត្តិ ។ ប៉ុន្តែ ទំនងលោក កឹម សុខា យល់ថា កៅអី លោក កែវ សម្បត្តិ ជាកូតារបស់លោកដែលមានតែមួយកៅអីនេះគត់ហើយមើលទៅ បានជាគាត់ចង់ស្នើដាក់កូនស្រីចូលជំនួស ខណៈបេក្ខភាពលេខរៀងទី៨ អ្នកស្រី ហ៊ីង សុខុម ជាកូតារបស់លោក សម រង្ស៊ី នោះ ។

បច្ចុប្បន្ននេះ ដោយសារដឹងថា មានសកម្មជននៅចាំជំទាស់ច្រើន បានធ្វើឲ្យលោក កឹម សុខា មានការខ្វល់ខ្វាយ ហើយខិតខំដើរបញ្ចុះបញ្ចូលគាំទ្រកូនស្រីរបស់ខ្លួន ក្រោមហេតុផលកៅអីលោក កែវ សម្បត្តិ ជាកូតារបស់ខ្លួន ។

សូមបញ្ជាក់ថា កន្លងមកក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក មាជ សុវណ្ណរ៉ា បេក្ខជនតំណាងរាស្រ្តមណ្ឌល បន្ទាយមានជ័យ យកទៅឃុំតាមបញ្ជាតុលាការ លោក កឹម សុខា បានប្រកាសថា លោកនឹងខ្នះខ្នែងជួយលោក មាជ សុវណ្ណរ៉ា ឲ្យបាននៅក្រៅឃុំតាមរយៈធ្វើយ៉ាងណាសម្រួលនីតិវិធីឲ្យលោកក្លាយទៅជាអ្នកតំណាងរាស្រ្ត ។ ក្នុងនោះ លោកបានផ្តល់គំនិតឲ្យលោក យន្ត ថារ៉ូ អ្នកតំណាងរាស្រ្តលេខរៀងទី២ ខេត្តបន្ទាយមានជ័យ កូតាលោក សម រង្ស៊ី ធ្វើការលាលែងចេញ ដើម្បីកែសម្រួលសមាសភាព បេក្ខភាពតំណាងរាស្រ្តឲ្យលោក មាជ សុវណ្ណរ៉ា បានធ្វើជាតំណាង រាស្រ្ត តែគំនិតរបស់ លោក កឹម សុខា ខាងលើបានធ្វើឲ្យលោក យន្ត ថារ៉ូ ជំទាស់ដាច់ក្បាល ព្រោះសំអាងថា លោក មិនដែលធ្វើអ្វីខុស ហើយលុយបង់បក្សលោកបង់មិនដែលខាន រឿងអីឲ្យលោកលាលែង ។

អ្នកដឹងរឿងបានអះអាងថា មិនមែនលោក កឹម សុខា មិនដឹងថា លោក យន្ត ថារ៉ូ មិនសុខចិត្តនោះទេ តែការនិយាយ របស់លោក កឹម សុខា គ្រាន់តែជាការលួងចិត្ត លោក មាជ សុវណ្ណរ៉ា ដែលកំពុងដេកក្នុងគុកតែប៉ុណ្ណោះ ព្រោះលោក មាជ សុវណ្ណរ៉ា ជាមនុស្សរបស់លោក ដែលខំស្រែកជួយលោកនៅអាម៉េរិកកន្លងមក ធ្វើឲ្យលោកទទួលបានលុយជា ច្រើនពីអ្នករស់នៅអាម៉េរិក ។

ធាតុពិតការខ្វាយខ្វល់របស់លោក មិនមែនជួយលោក មាជ សុវណ្ណរ៉ា នោះទេ គឺខ្វាយខ្វល់រឿងជួយកូនស្រីរបស់ខ្លួន ឲ្យបានធ្វើជាអ្នកតំណាងរាស្រ្តជំនួសកៅអីលោក កែវ សម្បត្តិ ឯណោះសោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>