Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ប៉ា សុជាតិវង្ស៖ រាជរដ្ឋាភិបាល នឹងបញ្ចប់លែង ឲ្យមាន អនក្ខរជន នៅឆ្នាំ២០១៥នេះ

$
0
0

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានមាន ប្រសាសន៍ថា ផ្អែកតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានកំណត់ថា នឹងបញ្ចប់លែងឲ្យមានអនក្ខរជន ឬបញ្ចប់ការ អប់រំសម្រាប់អ្នកទំាងអស់គ្នាក្នុងឆ្នាំ២០១៥នេះ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅមន្ទីរអប់រំរាជធានី កាលពីរសៀលថ្ងៃទី១៦ ខែមករា ដោយមានចូលរួមពីភាគីពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូជាច្រើនរូបនោះ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា «ផ្អែក តាមអនុសាសន៍របស់សម្តេចតេជោ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ឱកាស និងបង្កលក្ខណៈឲ្យកុមារ កុមារី ជាពិសេសកុមារ និងយុវជនយើង បានចូលរួមគ្រប់ៗគ្នា ក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ថា នឹងបញ្ចប់លែង ឲ្យមានអនក្ខរជន ឬបញ្ចប់ការអប់រំសម្រាប់អ្នកទំាងអស់គ្នាក្នុងឆ្នាំ២០១៥នេះ»។

លោកបន្តថា ស្នាដៃ និងសមិទ្ធផលទំាងនេះ បានកើតឡើងពីការយកអស់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី របស់មន្រ្តី អប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ហើយក៏មិន អាចកាត់ផ្តាច់បានចេញពីការចូលរួមសហការគំាទ្រពីសំណាក់ក្រសួង ស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម លើកកម្ពស់គុណភាពអប់រំ បំនិនជីវិត ដែលឈានទៅបំបាត់ទំាងស្រុងនូវអនក្ខរភាពទំាងនៅទីក្រុង និងជនបទ។

ជាមួយគ្នានោះដែរ លោក ជា ជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ដើម្បីឈានទៅដល់ការលុបបំបាត់នេះ ភាគីពាក់ព័ន្ធប្រមូលកុមារតូចឲ្យបានចូលរៀនតាមគ្រប់រូបភាព ដោយសហការ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍នានា ប្រមូលកុមារតូចឲ្យ ទទួលបានសេវា អប់រំគ្រប់រូបភាពជាពិសេសកុមារអាយុ ០៥ឆ្នាំ ឲ្យចូលរៀននៅសាលាមត្តេយ្យ។

ដើម្បីបង្កើន គុណភាពអប់រំ មន្ទីរបានខិតខំពង្រឹងលទ្ធផលនៃការសិក្សាប្រកបដោយគុណភាព តាមរយៈការផ្តល់ចំណេះដឹង បំណិន ឥរិយាបថ និងការចេះរួមរស់ប្រកបដោយសុខដុមរម្យនាក្នុងសង្គម។ ពង្រីកកម្មវិធី អប់រំកុមារតូចតាមផ្ទះ បន្តពង្រឹង និងពង្រីកថ្នាក់មតេ្តយ្យកម្រិតខ្ពស់ ថ្នាក់បឋមសិក្សា។ បង្កើនកិច្ចសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ស្រង់ស្ថិតិកុមារគ្រប់អាយុឲ្យបានចូលរៀនតាមលំដាប់ឆ្នាំ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>