Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ងួន សឿរ កាត់ទោស ដោយកំបាំងមុខ ជាប់ពន្ធនាគារ២៨ ឆ្នាំ ឯបក្ខពួក៦នាក់ ទៀត ពី ២២ឆ្នាំទៅ២៥ឆ្នាំ

$
0
0

ភ្នំពេញៈ សំណុំរឿងចាប់ជំរិត កូនប្រុស លោក សូរ ផន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ត្រូវបានបំបែក ងូន សឿ អតីតកអគ្គស្នងការរង នគរបាលជាតិ ត្រូវបានកាត់ទោស កំបាំងមុខដាក់ពន្ធនាគារ២៨ ឆ្នាំ ឯជនជាប់ចោទ ស៊ុត សុភី ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ២២ ឆ្នាំ ដោយសាលាដំបូងរាជធានីភ្នំពេញ ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វិសាល នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១នេះ បានប្រកាសថា សម្រេចផ្តន្ទាទោសជនជាប់ចោទ ងួន សឿរ ដាក់ពន្ធនាគាររយៈពេល២៨ ឆ្នាំ ឯជនចាប់ចោទ ស៊ុត សុភី សម្រេចដាក់ពន្ធនាគាររយៈពេល២២ ឆ្នាំ ។

លោក ស៊ិន វិសាល បានប្រកាសទៀតថា ជនជាប់ចោទ ងួន សឿ ត្រូវបានផ្តន្ទាទោស ដោយកំបាំងមុខពីបទ បង្ខំាង មនុស្សដោយខុសច្បាប់ ក្នុងការជំរិតទារប្រាក់ ឯជនជាប់ចោទ ស៊ុត សុភី ត្រូវបានផ្តន្ទាទោសពីបទ សមគំនិត ជាសហចារីក្នុងការ ប្រព្រឹត្តបទល្មើស ការចាប់ឃុំឃាំង បង្ខំាង ដោយខុសច្បាប់ និងកាន់កាប់អាវុធ ខុសច្បាប់ ។

 ប្រធានសាលាដំបូង រាជធានីភ្នំពេញ លោកជីវ កេង ក៍បានថ្លែងបញ្ជាក់ដែរថា ទណ្ឌិត ងួន សឿរ គឺពិតជា មេខ្លោង ក្នុងការរៀបចំគម្រោងជម្រិតប្រាក់កូន លោកសូរ ផន ។

គួរំលឹកដែរថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះករណីជំរិតទារប្រាក់កូនប្រុស របស់លោក សូ ផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះសវនាការលោក ងួន សឿរ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង ត្រូវបានសង្ស័យថា ជាមេខ្លោង ក្នុងាការរៀបចំផែនការចាប់ឲ្យមនុស្ស៦ នាក់ផ្សេងទៀតធ្វើការជំរិត ប៉ុន្តែសវនាការត្រូវបានពន្យាម្តងជាពីរដង រហូតដល់រសៀលថ្ងៃទី១៨ នេះ ទើបចៅក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងនោះ។

កូនប្រុសរបស់លោក សូរ ផន អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ លោក សូរ អាកណូ ត្រូវបានមនុស្ស៤នាក់ ធ្វើការចាប់ជំរិតនៅ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១ នៅមុខផ្ទះលេខ១Eo សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ក្នុងសកម្មភាពនេះ ជន សង្ស័យបានប្រើប្រាស់ រថយន្ត លុចស៊ីស RX300 ពណ៌ស្ករ មួយគ្រឿង ប្រដាប់ដោយ កំាភ្លើង AK47 និងអាវុធខ្លី មួយដើមទៀត ។ ក្រោយការស៊ើបអង្កេត ដ៏ស្វិតស្វាញ របស់កម្លំាង សមត្ថកិច្ច ជនសង្ស័យម្នាក់ ឈ្មោះ ស៊ុត សុភី ត្រូវបានឃាត់ខ្លួន នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចមុខ យានដ្ឋានជួសជុល រថយន្តផ្លូវភ្លោះ ភូមិដើមស្រល់ សង្កាត់សែនមនោរម្យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។

ក្រោយមកលោក ស៊ុត សុភី អាយុ៣៧ ឆ្នាំ ត្រូវបានសង្ស័យថា ជាសហចារីក្នុងការ ប្រព្រឹត្តបទល្មើស ការចាប់ឃុំឃាំង បង្ខំាង ដោយខុសច្បាប់ និងកាន់កាប់អាវុធ ខុសច្បាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១១ ទៅលើ លោក សូរ អាកណូ កូនប្រុសរបស់ លោក សូរ ផន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ ដោយឡែក ជនសង្ស័យចំនួន៥នាក់ទៀត បានរត់គេចខ្លួន ក្នុងនោះរួមមាន ឈ្មោះ ល្វាចេក ហៅ ធី, សែម សុភាព ហៅ ចាន់, ជាតិ វិចិត្រ, ឃ្លី សុភី និង ឈ្មោះ វ៉ាន់ ។

ជនជាប់ចោទ ស៊ុត សុភី បានសារភាពថា ពិតជារួមចំណែកក្នុងការប្រព្រឹត្ត បទល្មើសជំរិតទារប្រាក់ កូនលោក សូរ ផន នេះ ប្រាកដ មែន ក្នុងសកម្មភាពជំរិតទារប្រាក់នេះ គាត់បានទទួលប្រាក់ ចំនួន១ម៉ឺន ដុល្លារអាមេរិក ។ ជនជាប់ចោទបន្តទៀតថា អំពើជំរិតទារប្រាក់នេះប្រព្រឹត្តគ្នាចំនួន៧ នាក់ គឺលោក ងួន សឿរ ជាមេក្លោង និងជាអ្នករៀបចំ គំរោង លុយកាក់ មធ្យោបាយ និងសម្ភារៈ ។ ជនជាប់ចោទជា សហចារី ក្នុងអំពើជំរិតទារប្រាក់ ស៊ុត សុភី បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១១ បក្ខពួកខ្លួន បានរៀបចំគំរោង ចាប់ជំរិតកូន លោក សូ ផន ម្តងហើយដែរ ប៉ុន្តែមិនបានសម្រេច ។

លោក សូរ ផន បាននិយាយនៅក្នុងអង្គសវនាការថា លោក ងួន សឿ ចាប់ជំរិតកូនប្រុសរបស់គាត់ គឺមកពីរឿងគំនុំ ។ លោក សូរផន បន្តថា “បន្ទាប់ពីត្រូវបានគេ បញ្ចប់តំណែងជាអគ្គស្នងការ រងនគរបាលជាតិ ងួន សឿ មានការ អន់ចិត្ត និងខ្ញុំ ហើយបាន ប្រាប់កូនប្រុស របស់ខ្ញុំនៅប្រទេស បារាំងថា ខ្ញុំជាអ្នកដណ្តើម តួនាទីរបស់គាត់”។

មន្រ្តីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឲ្យដឹងក្នុងសវនាការថា ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅក្នុង ខេត្តមណ្ឌលគិរី ក្រោយ ពីការស្រាវជ្រាវ អស់ជាច្រើនថ្ងៃ ។មន្ត្រីអាវុធហត្ថ ឲ្យដឹងទៀតថា មូលហេតុដែល ឈានដល់ ការកំណត់អត្តសញ្ញាណ ជន សង្ស័យបាន គឺតាមរយៈអត្តសញ្ញាប័ណ្ណ ទិញលេខទូរស័ព្ទ របស់ស្រ្តីឈ្មោះ តុង ចន្តា ដែលមានទីលំនៅ នៅក្រុងប៉ោយប៉ែត ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>