បន្ទាយមានជ័យ ៖ ពុទ្ធបរិស័ទចំណុះជើងវត្តសមាធិផល និងស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើម បុណ្យផ្កាប្រាក់សាមគ្គីមួយ ដើម្បីប្រមូលបច្ច័យ ចំនួន១៤លានរៀល សម្រាប់យកមកកសាង បណ្ណាល័យ មួយខ្នង និងកុដិកម្ពស់ពីរជាន់ និងពិធីរាប់បាតព្រះសង្ឃកាលវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅវត្ត សមាធិផល ភូមិព្រះពន្លា សង្កាត់ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ការជួបជុំពុទ្ធ បរិស័ទជិតឆ្ងាយ ធ្វើបទមស្សការព្រះរតនៈត្រៃ សមាទាន សីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា គ្រែពីរ ដោយព្រះគ្រូសោភ័ណវិមល នរតបណ្ឌិតតោណាប់ ម៉ឺនព្រះវិន័យធរខេត្ត និងព្រះគ្រូអង្គរធម្មោសៀង ប៊ុនសុង ព្រះវិន័យធរអនុគុណស្រុមង្គលបូរី ។
ព្រះតេជគុណម៉ៅ សុផល ព្រំសមុហ៍ អនុគណក្រុងសិរីសោភ័ណ ជាព្រះចៅ អធិការវត្តព្រះពន្លាព្រះតជគុណ កង យ៉ុង គង់នៅវត្តសមាធិផល ព្រះតេជគុណស៊ីញ ឃួនព្រះ ព្រះគ្រូចៅអធិការវត្តម្កាក់ ព្រះតេជគុណបញ្ញសិរី សាំពុទ្ធ ធឿន ព្រះគ្រូចៅ អធិការសមិទ្ធិផល មន្ទីសាភ័ណ (វត្តស្វាយថ្មី) ព្រះតេជគុណ សានញាន ព្រះគ្រូចៅអធិការ វត្តសមាធិផល ព្រះតេជគុណ សែន សុភក្តី ព្រះគ្រូចៅអធិការ វត្តធម្មសាមគ្គីវត្តពង្រ និងពុទ្ធបរិស័ទ ព្រមទាំងចំណុះជើងវត្ត និងលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងស្នងការរង មន្រ្តីក្រោមឱវាទ ពុទ្ធបរិស័ទ បានចូលរួម បុណ្យផ្កាប្រាក់ សាមគ្គីមួយដើម្បី ប្រមូលបច្ច័យសម្រាប់ កសាងបណ្ណាល័យមួយខ្នង មានពីរជាន់ ដែលមាន បណ្តោយ១៥ម៉ែត្រ និងទទឹង១១ម៉ែត្រ កំពុងតែសាងសងបាន៨០% ។
ហើយនៅខ្វះបច្ច័យ ធ្វើបង្ហើយដំបូលបំពាក់ត្រៃ បុស្បុក លុះព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៧និង០០ព្រឹក ប្រគេនយគូរ ព្រះសង្ឃ ដល់ម៉ោង៩និង៣០នាទី ព្រឹកពិធីរាប់បាត្រ ព្រះសង្ឃ២៥០អង្គ ក្រោយវេអង្គ ផ្កាប្រាក់ និងភក្តាហារប្រគេនព្រះសង្ឃ ឆ្លងជាកិច្ចបង្ហើយ កម្មវិធីបុណ្យ៕