ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តី ក្រសួងបរទេសអាស៊ាន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ខែមករា នៅទីក្រុង កូតា គីណាបាលូ ប្រទេសម៉ាឡេស៊ី។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែមករា នេះបានឲ្យដឹងថា កិច្ចប្រជុំ នឹងពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយ ឆ្នាំ២០១៥ និងបញ្ហាដ៏ទៃទៀតពាក់ព័ន្ធ ទៅនឹងនឹងតួនាទីរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត៕