-ប្រជាពលរដ្ឋសង្ស័យ រាយការណ៍ទៅ នគរបាលមកយក
បន្ទាយមានជ័យ ៖ ស្ដ្រីជនជាតិស្វីស វ័យ ក្មេងពីរនាក់ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ភូមិទី៣ សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ មានការសង្ស័យ ក្រោយពីប្រទះឃើញម៉ូតូ មួយគ្រឿងម៉ាកឃ្លីកទុកចោល នៅមុខផ្ទះ របស់គាត់ ក៏រាយការណ៍ ទៅនគរបាលមូល ដ្ឋានឱ្យចុះមកពិនិត្យមើល និងយកទៅរក្សាទុក ហើយប្រគល់ទៅឱ្យម្ចាស់ម៉ូតូជាក្រោយ ។
មន្ដ្រីនគរបាលមូលដ្ឋានក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ពួកគាត់បានប្រទះឃើញ ម៉ូតូមួយ គ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-9286 ត្រូវបានគេទុក ចោល នៅមុខផ្ទះរបស់ពួកគាត់ ទើបមានការសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យ មើល ក្រែលោហ៍ជាករណីអ្វីមួយកើតឡើង ដូចជា ជនល្មើសក្នុងអំពើចោរកម្ម យកមក ទុកចោលជាដើម ។
ប៉ុន្ដែក្រោយពីធ្វើការ ស្រាវជ្រាវរួចមក ទើបដឹងថា ម៉ូតូមួយគ្រឿង នេះ ជារបស់ស្ដ្រីជនជាតិស្វូីសវ័យក្មេងពីរ នាក់ ដែលបានជួលពីភ្នំពេញ តម្លៃ១៥ដុល្លារ ក្នុងមួយថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែមករា ទើបជិះត្រឡប់ទៅវិញ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្ដ បានឱ្យដឹង ផងដែរថា មុនពេលទុកម៉ូតូនេះចោលស្ដ្រី ទាំងពីរនាក់ បានចូលទៅដេក នៅក្នុង ផ្ទះសំណាក់លី បុទុមបាត់ទៅ ដោយមិនដឹងពីមូល ហេតុថា ហេតុអ្វីបានពួកគេទាំងពីរនាក់យក ម៉ូតូទៅទុកចោល ផ្ដេសផ្ដាសនៅតាមទីសាធារណៈនេះប៉ះចំប្រជាពលរដ្ឋល្អ ដែលរាយ ការណ៍ ទៅសមត្ថកិច្ច បើប៉ះមុខសញ្ញាល្មើស ប្រហែលជាយកជិះទៅបាត់ហើយ ។
តាមមន្ដ្រីនគរបាលរូបនេះ បានឱ្យដឹងថា អាចមកពីពួកគេទាំងពីរនាក់ គិតថា តំបន់ នោះមានសុវត្ថិភាព ទើបទុកម៉ូតូចោល ហើយ ឡើងទៅដេកក្នុងផ្ទះសំណាក់ ។
ក្រោយពីសួរនាំដឹងដំណើររឿងរួចមក នគរបាល បានប្រគល់ម៉ូតូទៅឱ្យស្ដ្រីបរទេស ទាំងពីរនាក់វិញ និងណែនាំកុំឱ្យធ្វើ បែបនេះ ទៀត ដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្ដិ របស់ខ្លួន៕