ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នៅសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ បែលធីអន្តរជាតិ ជាមួយ នឹងសាកលវិទ្យាល័យ Sangmyung Universityមកពីសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាព របស់លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងលោកបណ្ឌិតGoo, Kee-Heouសាកលវិទ្យាធិការ សាកលវិទ្យាល័យSangmyung University។
តាមរបាយការណ៍លោកលី ណាវុឌ្ឍ ប្រធានការិយាល័យទំនាក់ទំនង អន្តរជាតិ បានឲ្យដឹងថា កន្លងមក សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យនានា នៅក្រៅប្រទេសមួយចំនួន រួចមកហើយដូចជា
ប្រទេសអង់គ្លេស រួមមានៈ
-សាកលវិទ្យាល័យ Regent’s University London
-សាកលវិទ្យាល័យ York Saint John University
-មហាវិទ្យាល័យ Cambridge Tutors College
-Springboard4Cambodia
សហរដ្ឋអាមេរិកៈ មហាវិទ្យាល័យShoreline Community College
ប្រទេសម៉ាឡេស៊ី រួមមានៈ
-សាកលវិទ្យាល័យ Kuala LumpurUniversity
-សាកលវិទ្យាល័យ Taylor University
ប្រទេសសិង្ហបុរីៈ វិទ្យាស្ថានEast Asia Institute of Management
សាធារណៈរដ្ឋប្រជាមានិតចិន រួមមានៈ
-សាកលវិទ្យាល័យGuangxi University of Foreign Languages
-សាកលវិទ្យាល័យGuangxi University for Nationalities
ប្រទេសកូរ៉េៈ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF
មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិរួមមានៈ
-International Test Center (TOEFL)
-International English Language Testing System (IELTS)
ហើយថ្ងៃនេះ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិក៏បានចុះMOU ជាមួយសាកលវិទ្យាល័យSangmyung University ដែលមកពីសាធារណៈរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរ កម្មវិធីសិក្សានិង បទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាសប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធី គ្រុបបានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបីតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុស ត្រូវខ្ពស់។ជាងនេះទៅទៀត សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវចំណេះដឹងនិងជំនាញ ដើម្បីចូលរួម ប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែង យល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតGoo, Kee-Heouសាកលវិទ្យាធិការ សាកលវិទ្យាល័យSangmyung Universityបានធ្វើការចាប់អារម្មណ៍ថាៈលោកមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈ (MOU) ជាមួយនឹងសាកលវិទ្យាល័យ Sangmyung Universityនាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិនិងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខ គេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិតដែលបានបញ្ចប់ការ សិក្សាពីប៊ែលធី សុទ្ធតែមាន សមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកចំណេះដឹងទូទៅ និងភាសាហើយអាច ធ្វើការប្រកួតប្រជែង ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។
ជាទីបញ្ចប់ លោក លី ឆេង និងលោកបណ្ឌិតGoo, Kee-Heou បានចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់ គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ៕