Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋាភិបាលថ្មី ស្រីលង្កា ដាក់ការ ស៊ើបអង្កេត លើអតីត ប្រធានាធិបតី រឿងពុករលួយ

$
0
0

កូឡុំបូ៖ រដ្ឋាភិបាលជាប់ឆ្នោតថ្មី របស់ប្រទេសស្រីលង្កា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបដិសេធ ចំពោះការដោះសារ ដោយអតីតប្រធានាធិបតីលោក Mahinda Rajapaksa ដោយនិយាយថា រដ្ឋាផិបាល មិនត្រូវទទួលយកការសងសឹក ផ្នែកនយោបាយណាមួយ នៅលើរូបលោកនោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែមករាឆ្នាំ២០១៥ នេះឲ្យដឹងទៀតថា អតីតរដ្ឋាភិបាល ត្រូវបានគេដាក់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងការសូកប៉ាន់ និងអំពើពុករលួយ។

រដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មស្រីលង្កា បានថ្លែងប្រាប់ព័ត៌មានស៊ិនហួថា ការដោះសារ របស់អតីត ប្រធានាធិបតី គឺមិនមានមូលដ្ឋាន គ្រប់គ្រាន់នៅឡើយ រដ្ឋាភិបាលបច្ចុប្បន្ននេះ បានប្តេជ្ញាចិត្ត ដើម្បីផ្លាស់ ប្ដូររាល់អ្នកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ បញ្ហាអំពើពុករលួយ។

លោកនិយាយថា អតីតប្រធានាធិបតី អាចនិយាយអ្វីបាន តាមដែលគេចង់និយាយ ប៉ុន្ដែ រដ្ឋាភិបាលនេះ បានតែងតាំង គណៈកម្មាធិការជាន់ខ្ពស់ ដើម្បីដាក់ការស៊ើបអង្កេតប្រឆាំង នឹងការសូកប៉ាន់ ចំពោះអ្នកទាំង ឡាយណាដែលពាក់ព័ន្ធនឹងរឿងនេះ។ យើងនឹងមិនអាច អត់ធ្មត់ការពាក់ព័ន្ធនឹងបញ្ហាបែបនេះ ដែលមិនអាចធ្វើឲ្យ ប្រទេសរបស់យើងប្រសើរឡើង បាននោះទេ។

លោកបានបន្ថែមទៀតថា ការចោទប្រកាន់ដែលថា ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី ក៏មានជាប់ពាក់ព័ន្ធ នឹងបញ្ហាទាំងនេះដែរ ហើយប្រសិនបើអ្នកណាបដិសេធ ពួកគេនឹងត្រូវ ដាក់ការស៊ើបអង្កេត ដោយសមត្ថកិច្ច។ បើទោះបីជាអតីតប្រធានាធិបតីលោក Mahinda Rajapaksa បានស្នើឲ្យរដ្ឋាភិបាលថ្មី បញ្ឈប់ការសងសឹកចំពោះរូបលោក និងអ្នកគាំទ្ររបស់លោកក៏ដោយ តែរដ្ឋាភិបាលថ្មី មិនព្រមស្តាប់តាមឡើយ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>