Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យុវជនវ័យ ជាង២០ឆ្នាំ ត្រូវឃាត់ខ្លួន ខណៈឆែកឃើញ លាក់ទុកថ្នាំញៀន

0
0

ភ្នំពេញ ៖ កម្លាំងនគរបាលល្បាត ខណ្ឌចំការមន នៅម៉ោងប្រមាណ ២និង១៦ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា នេះ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ខណៈសង្ស័យថា បានរក្សាទុកគ្រឿងញៀន មួយចំនួន ក្នុងកាបូលលុយ ដាក់ក្នុងកែប ម៉ូតូ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១។

មន្រ្តីនគរបាលល្បាត បានឲ្យដឹងថា ថ្នាំញៀនទំាងនោះសង្ស័យជាប្រភេទម៉ាទឹកកក ហើយយុវជនដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ជា រដ្ឋា អាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ មន្រ្តីនគរបាលបានឲ្យដឹងថា ខណៈកំពុងជិះល្បាត នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ក៏បានប្រទះឃើញ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ដែលគួរឱ្យ មានការសង្ស័យ ភ្លាមៗនោះកម្លាំងបានជិះដេញតាមតាំងពីម្តុំភូមិសាស្ត្រផ្សារដើមថ្កូវ រហូតដល់ចំណុចមុខវត្តមហាមន្ត្រី រួចក៏បានឃើញជនសង្ស័យខាងលើ ទៅជួបជាមួយនឹងបក្ខពួកផ្សេងទៀត ដោយឃើញដូច្នេះកាន់តែគួរឱ្យមានការសង្ស័យ ក៏បានធ្វើការឆែកឆេរ តែជនសង្ស័យបានរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចបានដេញចាប់យកមកវិញ រួមជាមួយ កាបូបដៃមួយ ដែលនៅក្នុងនោះមានប្រដាប់សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ក្រោយឆែកឆេចាប់សព្វគ្រប់ សមត្ថកិច្ច ក៏បានប្រទះឃើញ ថ្នាំញៀនព្រមទាំងដកហូតបានថ្នាំញៀនជាងពីរជី, នាឡិកាមួយ, ខ្សែកមួយខ្សែ, លុយ២១១ដុល្លារ, ២១២បាត និង៣១ម៉ឺនរៀល និងម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត សេ១២៥ពាក់ស្លាកលេខ 1CW-3419។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ជាប់ពាក់ព័ន្ធនឹងករណី ប្រើប្រាស់ និងជួញដូរគ្រឿងញៀនពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការទៅតាមផ្លូវ ច្បាប់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images