បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ ដោយមាន ការសម្របសម្រួលគ្នា រួចមក ក្រុមកម្មករអូសរទេះ បានរំលាយវិញអស់ហើយ ដោយមានការធ្វើលិខិតកិច្ចសន្យា រវាងមន្ត្រីគយ និងក្រុមកម្មករ មានបីចំនុច ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ជា កម្មករអូសរទេះ នៅជាយដែនក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ បាននាំគ្នាតវ៉ា ដោយយករទេះ របស់ពួកគាត់មករាំងផ្លូវ មិនឱ្យ មានការធ្វើដំណើរឆ្លងកាត់ ក្នុងគោលបំណងទាមទារ ឱ្យមន្ដ្រីគយនៅទីនោះ បញ្ចុះតម្លៃទារពន្ធ និងកុំឱ្យ ពួកគាត់សាងឥវ៉ាន់ពីរទេះរុញដាក់តាមមធ្យោបាយផ្សេងទៀត ដែលនាំអស់លុយមួយសារទៀត ។