Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស៊ូប៊ែរឌី ៖ សម្តេចតេជោ កាន់អំណាច ៣០ឆ្នាំ គឺជាការសម្រេចចិត្ត របស់ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ ៖ ក្នុងដំណើរបំពេញបេសកកម្ម ជាលើកចុងក្រោយ របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី បានមើលឃើញថា ការកាន់អំណាចអស់រយៈពេល ៣០ឆ្នាំ របស់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ប្រជាពលរដ្ឋខ្មែរ ។

លោកបានមានប្រសាសន៍ ក្នុងសន្និសីទកាសែទ ស្តីពីការបញ្ចប់ដំណើរទស្សនកិច្ច របស់លោក នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ថា « ការកាន់អំណាចអស់រយៈពេល ៣០ឆ្នាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាការ សម្រេចចិត្ត និងការវិនិច្ឆ័យរបស់ប្រជាជន នៅក្នុងប្រទេសនេះដោយខ្លួនឯង»។

លោកបានបន្ថែមថា អ្នកនយោបាយ តែងតែធ្វើអ្វីមួយ ដើម្បីឲ្យបានទំនុកចិត្ត ពីប្រជាជន និងការប្រជែងយកសន្លឹក ឆ្នោត ។

អ្វីដែលបានកើតឡើង នៅក្នុងរយៈពេល៣០ឆ្នាំនៅកម្ពុជា ត្រូវបានលោក ស៊ូប៊ែរឌី លើកឡើងថា ជាការវិនិច្ឆ័យ របស់ ប្រជាជន ហើយអ្វីដែលមិនអាចបដិសេធបាន គឺមានការអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន ។

អ្នករាយការណ៍រូបនេះបន្តថា អ្វីដែលជាចំណុចសំខាន់ គឺគ្រប់ស្ថាប័នទាំងអស់ត្រូវតែមាន ការការពារ និងការគោរព សិទ្ធិមនុស្ស ។ លោកសង្ឃឹមថា ប្រទេសកម្ពុជានឹងធ្វើដំណើរទៅមុខ ឲ្យបានល្អប្រសើរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>