បន្ទាយមានជ័យ៖ ក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា ប្រចាំក្រុងប៉ោយប៉ែត បានចុះ សួរសុខទុក្ខ ពលរដ្ឋដែលរងគ្រោះ ដោយសារតែភ្លើងឆាបឆេះផ្ទះ ទាំងស្រុងកាលពីម្សិលមិញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះសួរសុខទុក្ខ រួមទាំងនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកា ក្រោមការដឹកនាំ ក្រុមយុវជន លោកសុខ ខឿន ប្រធានក្រុមប្រឹក្សាក្រុង លោកអ៊ុយ ច័ន្ទរិទ្ធ ជាប្រធានយុវជន និងក្រុមយុវជនជាច្រើននាក់ផងដែរ នៅវេលារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ។
លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជន បានថ្លែងថា ការងារនេះគឺ មានការចង្អុលបង្ហាញ ពីលោកប្រធានបក្សក្រុង ដោយយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនត្រូវប្រកាន់បក្សពួក និង និន្នាការនយោបាយអ្វីនោះទេ អោយពលរដ្ឋ មានទុក្ខលំបាកគឺមានវត្ថុមានក្រុមយុវជនក្រុង ក្រុងជានិច្ចជាកាលផងដែរ។
លោកបានបន្តថា ដោយសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន បានប្រាប់ថា មានមួយគ្រួសារដែរត្រូវបានភ្លើង ឆាបឆេះផ្ទះទាំងស្រុង និងមានជីវភាពខ្លះខាត់ផងដែរ ក្រោយបានទទួលព័ត៌មាននេះហើយលោកក៏បានទាក់ទង និងក្រុមយុវជន និងសប្បុរសធម៌ចូលរួមភ្លាមៗ តែម្តង។
លោកបានបន្ថែមថា គ្រួសាររងគ្រោះ ម្ចាស់ផ្ទះឈ្មោះ កែវ គុណ ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនពិការ មុខរបរកម្មករស៊ីឈ្នួលគេ ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ និងមានកូនប្រុសស្រី៧នាក់ និងមានកូនស្រីពិការម្នាក់។ អគ្គិភ័យខាងលើ បណ្តាលអោយខូចខាត ផ្ទះមួយខ្នង ទំហ៊ុំ ១០គុណ១២ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី ខូចខាតស្រូវ ២០បាវ និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនទៀត។ ក្នុងនោះគ្រួសាររងគ្រោះ ទទួលបានកន្ទេល១ មុងពួយ១ឈុត តង់ខៀវ ១ផ្ទាំង អង្ករ៥០គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ចានឆ្នាំ១ឈុត ស្ករស១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធ១កេស រួមទាំងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះក្រុមយុវជនបាននាំគ្នាជួយសាងសង់ខ្ទម ម្នាក់មួយដៃមួយជើង ដើម្បីអោយគ្រួសាររងគ្រោះស្នាក់នៅបណ្តុះអាសន្នផងដែរ ៕