Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិព័រណ៍​ផលិតផល​ ម៉ាស៊ីន​បោះពុម្ព​ម៉ាក​ Canon ដំណោះស្រាយ​ សម្រាប់​អាជីវកម្ម និង​ផ្តិត​រូបភាព​

0
0

ភ្នំពេញ៖ ក្រុមហ៊ុន i-Qlick ដែលជាតំណាង ចែកចាយ ស្របច្បាប់ នូវផលិតផល ម៉ាក Canon ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ បានរៀបចំនូវកម្មវីធី ពិព័រណ៌ផលិតផល ម៉ាស៊ីនបោះពុម្ពម៉ាកCanon ជាមួយនឹងការតំាងបង្ហាញ ផលិតផលថ្មីៗ ជាច្រើនប្រភេទ សម្រាប់អតិថិជន និង ដៃគូអាជីវកម្ម ។

ផលិតផលថ្មីទំាង ២៣ប្រភេទរួមមាន ម៉ាស៊ីនព្រីនប្រភេទ ឡាស៊ែរ , ម៉ាស៊ីនបោះពុម្ព ខ្នាតធំ , ម៉ាស៊ីនព្រីនប្រភេទប្រើទឹកថ្នំា , ម៉ាស៊ីនផ្តិតរូប តូចៗ និងម៉ាស៊ីន ថតជាច្រើនម៉ូឌែល ត្រូវបានដាក់បង្ហាញ ក្នុងកម្មវិធីដ៏អស្ចារ្យនេះ ។

ពិព័រណ៌ Canon Printer Expo ដ៏ធំមិនធ្លាប់មាននេះ នឹងបើកជូនសាធារណៈ ជនចូលទស្សនា ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែមករា ឆ្នាំ២០១៥ នេះ វេលាម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ ។ ពិព័រណ៍នេះ ក៏មានបង្ហាញនូវផលិតផលផ្សេងៗ រួមជាមួយការលេងហ្គេមកម្សាន្តចាប់ពីម៉ោង៥ល្ងាច ដល់៨យប់ ។

នេះជាលើកទី១ ហើយ ដែលក្រុមហ៊ុន i-Qlick បានរៀបចំនូវកម្មវិធីពិព័រណ៍ដ៏ធំសម្រាប់ អតិថិជនទូទៅ ដើម្បីស្វែងយល់ពីដំណោះស្រាយ ការងារ បោះពុម្ពសម្រាប់អាជីវកម្ម និងការផ្តិតរូបភាព និងត្រូវបានរៀបចំ នៅក្នុងទីតំាងដ៏ធំទូលាយ ជាមួយការដាក់តំាង ផលិតផលថ្មីៗ ចែកចេញ ជាបីផ្នែកគឺ៖ “ម៉ាស៊ីន ព្រីនសម្រាប់អាជីវកម្ម” “ម៉ាស៊ីនបោះពុម្ពសម្រាប់ការងារផលិតកម្ម” និង “ម៉ាស៊ីនផ្តិតរូបភាពសម្រាប់អ្នកថតរូប” ។ អ្នកចូលរួមអាចចូលរួមធ្វើការតេស្តសាកល្បង និងអាចពិនិត្យផ្ទាល់នូវគំរូតាមទំហំផ្សេងៗ នៃរូបភាពបោះពុម្ព និងផ្តិតចេញពីសម្ភារៈ ប្លែកៗគ្រប់ប្រភេទ ។

លោក Kevin Chua នាយកប្រចាំតំបន់ ផ្នែកផលិត និងទីផ្សារ បានកត់សំគាល់ថា៖ ជាការពិតណាស់ ការបើកក្រុមហ៊ុនជំហានដំបូង ពិតជាមានការលំបាកក្នុងការគ្រប់គ្រង លើដំណើរការនានា ពិសេសបញ្ហាថវិកាតិចតួច និងតម្រូវការផ្លាស់ប្តូរម៉ាស៊ីនព្រីនប្រើប្រាស់ ចាស់ៗទៅថ្មីមានតម្លៃខ្ពស់ផងដែរ។ ជាមួយក្រុមហ៊ុន i-Qlick យើងយល់ពីផលវិបាក ទាំងនេះ ហើយយើងខ្ញុំសូមណែនាំនូវកញ្ចប់ផ្តល់ជូនពិសេសសម្រាប់អាជីវកម្មលោកអ្នក។

លោកអ្នកនឹងទទួលបាន ម៉ាស៊ីនព្រីនបែបទ្បាស៊ែថ្មី ស្រទ្បាងមួយគ្រឿងភ្លាម ដោយគ្រាន់ តែចុះកិច្ចសន្យាប្រើប្រាស់ម្សៅថ្នាំ (Toner) យ៉ាងហោច ចំនួនមួយ ក្នុងមួយខែ។ លោកអ្នកអាចជ្រើសរើសយកម៉ាស៊ីនទាំង១០ ម៉ូឌែល តាមតម្រូវការ ហើយម្សៅថ្នាំមួយដប សម្រាប់ម៉ាស៊ីនព្រីន មុខងារ ធម្មតា មានតម្លៃតិចជាង ៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

នាយកជាន់ខ្ពស់ ចាត់ការទូទៅផ្នែកផលិតផល ប្រើប្រាស់ ក្រុមហ៊ុន Canon លោក Hiroshi Yokota មានប្រសាសន៍ថា Canon គឺជាម៉ាកល្បីដែល ផ្តល់នូវដំណោះស្រាយទំាងការថត និងការផ្តិតរូបភាពរបស់លោកអ្នក ។ Canon

តែងតែយល់ពី តម្រូវការលោកអ្នក តាមរយៈការផ្តល់ នូវសមត្ថភាព ថតរូបច្បាស់ប្រណីត ជាមួយការកែសំរួល រហូតដល់ការផ្តិតព្រីនចេញ ។ នៅ Canon យើងផ្តល់នូវជម្រើសម៉ាស៊ីនព្រីនតម្លៃសមរម្យ មានប្រភេទទឹកថ្នាំ ៦ពណ៌ម៉ាក PIXMA iP8770 រហូតដល់ម៉ាស៊ីនព្រីនទំនើបម៉ាក PIXMA PRO-1 ដែលមានទឹកថ្នាំ១២ពណ៌ (ប្រភេទ LUCIA pigment ink) ដែលជាជម្រើសសមស្របសម្រាប់អ្នកថតរូបនានា ទៅតាមតម្រូវការ នៃការផ្តិតរូបភាព របស់លោកអ្នក៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images