Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនបរទេសម្នាក់ ស្លាប់នៅសណ្ឋាគារ យីហោ ម៉ូឌែនស៊ីធី សង្ស័យប្រើគ្រឿងញៀនជ្រុល

$
0
0

ភ្នំពេញ៖ បុរសជនជាតិសូដង់ម្នាក់ បានដាច់ខ្យល់ស្លាប់ តាមផ្លូវ ពេលបញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យ កាល់ម៉ែត ក្រោយពីជនបរទេសរូបនេះ មានអាការះ បែកពពុះ មាត់ ដែលគេសង្ស័យថាអាចមកពីការ ប្រើប្រាស់ថ្នាំញៀន កាលពីវេលា ម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៩ខែធ្នូឆ្នាំ២០១២ នៅចំណុចបន្ទប់លេខ៤០១ជាន់ទី៤ នៃសណ្ឋាគារ យីហោម៉ូឌែនស៊ីធី ដែលមានទីតាំងលេខ៦៨ ផ្លូវលេខ១៣៦ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបទេសដែលស្លាប់នោះឈ្មោះ FIRAS QASIM M JAGHBEERភេទប្រុសអាយុ២៩ឆ្នាំ ជាជាតិសូដង់ មុខរបរទេសចរណ៍កាន់ លិខិតឆ្លងដែន លេខ L៦៦២៨៦០ បានចូលមកកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ហើយចូលមកស្នាក់នៅសណ្ឋាគារយីហោ ម៉ូឌែន ស៊ីធី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២មកម្លេះលុះមកដល់ ថ្ងៃកើតហេតុនេះ ស្រាប់តែបុរសជន បរទេសរូបនេះ ត្រូវបានគេប្រទះឃើញមាន បែកពពុះមាត់ ដូច្នេះហើយក៏ត្រូវ បានគេ ហៅរថយន្តសាមុយ ពេទ្យកាល់ម៉ែតមកដឹកទៅ ដើម្បីជួយសង្រ្គោះផងដែរតែមិនទាន់ មកដល់មន្ទីរពេទ្យផង ក៏ស្រាប់តែ បុរសជនរទេសរូប នោះបានដាច់ខ្យល់ ស្លាប់តាមផ្លូវតែម្តង ដែលគេសង្ស័យថា អាចមកពីការប្រើប្រាស់ថ្នាំញៀន ព្រោះនៅសណ្ឋាគារនោះធ្លាប់មានជនបរទេស ច្រើននាក់ ហើយដែលដេក ស្លាប់នៅ ក្នុងសណ្ឋាគារនោះ ព្រោះតែការប្រើប្រាស់ថ្នាំញៀន លើសកំរិត ទើបបណ្តាល អោយគាំងបេះដូង ស្លាប់ដូច្នេះ។

សពត្រូវបានគេបញ្ជូនទៅតម្កល់ នៅសាលតម្កល់សព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យសមត្ថកិច្ចជំនាញពិនិតធ្វើកោសល្យវិច័យ ឲ្យបានច្បាស់លាស់នោះ។

ប្រជាពលរដ្ឋសង្ឃឹមថា លោកអភិបាល ខណ្ឌដូនពេញ សុខ សម្បត្តិ និងពិចារណាទៅលើសណ្ឋាគារ ខាងលើនេះ ថាតើត្រូវបិទអាជីវកម្ម រឺយ៉ាងណានោះពី ព្រោះម្ចាស់សណ្ឋាគារខាងលើ មិនសហការជាមួយ សមត្ថកិច្ចទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>