ភ្នំពេញ៖ សហគ្រិនធុនតូច និងមធ្យមជាង១២៥នាក់ បានចូលរួមក្នុងសិក្ខាសាលា ដែលមានរយៈពេល១ថ្ងៃពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នាភ្នំពេញ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ពួកគេ លើការអនុវត្តន៍ល្អក្នុងមុខជំនួញ ដែលបទបង្ហាញត្រូវបានធ្វើដោយ ក្រុមហ៊ុនពហុជាតិរបស់អាម៉េរិក។
សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានឲ្យដឹងថា ក្រោមការឧបត្ថម្ភរបស់ សម្ព័ន្ធភាពពាណិជ្ជកម្មអាម៉េរិច អាស៊ានដើម្បីសហគ្រាសតូចនិងមធ្យម ដែលមានភាពប្រកួតប្រជែង ភាពជាដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាម៉េរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រុមប្រឹក្សាពាណិជ្ជ កម្មអាម៉េរិក-អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលានេះមានការបណ្តុះ បណ្តាលពីធុរកិច្ចល្អ ការអនុវត្តផ្នែកហិរញ្ញវត្ថុនិងច្បាប់ និងដំណោះស្រាយដែលរួមមានពាណិជ្ជ កម្មតាមអ៊ិនធឺណែត និងមធ្យោបាយផ្នែកភស្តុភា ដើម្បីជួយបង្កើនសមត្ថភាពប្រកួតប្រជែង របស់ក្រុមហ៊ុនដែលចូលរួមក្នុងសិក្ខាសាលានេះ។
អ្នករៀបចំសិក្ខាសាលាបានធ្វើការសហការជាមួយក្រុមការងារនៃសហគ្រាសធុនតូច និងមធ្យមអាស៊ាន តាមរយៈនាយកដ្ឋានសិប្បកម្ម និង សហគ្រាសធុនតូចនិងមធ្យមរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្មកម្ពុជា រួមទាំងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សហព័ន្ធពាណិជ្ជកម្មស្ត្រីកម្ពុជា មូលនិធិ Hinrich Foundation និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន។
លោកស្រី Rebecca Black នាយិកានៃទីភ្នាក់ងារសហរដ្ឋអាម៉េរិចសំរាប់ការអភិវឌ្ឍន៍អន្តរជាតិនៅកម្ពុជា បានមានប្រសាសន៍ថា “សាជីវកម្មជាដៃគូនៅក្នុងសិក្ខាសាលានេះមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងសាកលលោក ក្នុងជំនួញអន្តរជាតិ បច្ចេកវិទ្យា និង ភស្តុភា ។ ខ្ញុំសូមអោយអ្នកទាំងអស់គ្នាយកឱកាសនេះដើម្បីបង្កើនភាពខ្លាំងក្នុងការប្រកួតប្រជែង និងសមត្ថភាពឈោងចាប់នៃ ក្រុមហ៊ុនរបស់លោកអ្នក»។
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) ក្នុងពេលដែល សេដ្ឋកិច្ចតំបន់និងសេដ្ឋកិច្ច សាកលលោកដែលចេះតែមានការរីកធំឡើង មានន័យថាយើងត្រូវការចំណេះដឹង ជំនាញ និងមធ្យោបាយថ្មីៗ ដើម្បីបន្តពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែង និង បន្តធ្វើអោយប្រសើរឡើងនូវផលិតផលនិងដំណើរការ ដើម្បីបង្កើនលទ្ធភាពក្នុងការចូលទៅដល់ទីផ្សារដែលមានអតិថិជនដែលមានការរើសផលិតផលច្រើន និង សហគ្រាសដែលកាន់តែមានសមត្ថភាពប្រកួតប្រជែង នៅជុំវិញពិភពលោក។
លោក Anthony Nelson នាយកទទួលបន្ទុកផ្នែកអាស៊ានរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាម៉េរិក-អាស៊ាន បានមានប្រសាសន៍ថា “សិក្ខាសាលានេះជាផ្នែកមួយកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនអាម៉េរិកអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលធ្វើការតាមរយៈក្រុមប្រឹក្សានេះ ដើម្បីជួយដល់ការរីកចំរើននិងអភិវឌ្ឍន៍នៅក្នុងតំបន់។
សម័្ពន្ធភាពពាណិជ្ចកម្មនេះទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលសហគ្រិនចំនួន១ ៦០០នាក់ក្នុងបណ្តាលប្រទេសនៅអាស៊ាន។ បន្ទាប់ពីសិក្ខាសាលាថ្ងៃនេះ យើងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជាន់ខ្ពស់ដែលនឹងរួមបញ្ចូលកម្មវិធីផ្តល់ប្រឹក្សាមួយទល់មួយ ព្រមទាំងសកម្មភាពអភិវឌ្ឍទេពកោសល្យនិងភាពជាអ្នកដឹកនាំ ដែលនឹងធ្វើឡើងដោយសាជីវកម្មជាដៃគូរបស់យើង”៕