កណ្ដាល ៖ បុរសពោះម៉ាយម្នាក់ ដោយសារតែមានវិបតិ្តស្នេហា ដោះស្រាយមិនចេញ និងមានគំនិតខ្លីពេក ក៏បាន សម្រេចធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង នៅនឹងមែកស្វាយក្បែរភូមិ បណ្តាលឲ្យបាត់បង់ជីវិត និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ ។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ ។
សមត្ថកិច្ចនគរប៉ុស្តិ៍រដ្ឋឃុំព្រែកអញ្ចាញ បានឲ្យដឹងថា ជនធ្វើអត្តឃាតសម្លាប់ខ្លួនឯងរូបនេះ មានឈ្មោះ គួង គាង ភេទ ប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ៕