បន្ទាយមានជ័យ៖ ក្រុមការងារ មន្ត្រីនគរបាលស្រុកមង្គលបុរី បានចុះសួរសុខទុក្ខ មន្ត្រីនគរបាលចូលនិវត្តន៍មានជំងឺម្នាក់ និងមន្រ្តីនគរបាលមានជំងឺម្នាក់ ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត និងដឹកនាំកម្លាំងផ្ទាល់ លោក ស៊ី ឌី អធិការដ្ឋាននគរបាលស្រុក និងកម្លាំងនគរបាល ជាច្រើនរូបផងដែរ។ ការចុះសួរទុក្ខនេះ និងក៏បាននាំយក គ្រឿងអាហារបរិភោគ ថវិកា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥។
លោកស៊ី ឌី អធិការដ្ឋាន នគរបាលស្រុកមង្គលបុរី បានថ្លែងថា ការបានចុះទៅសួរសុខទុក្ខ ក្រោមការចង្អុលបង្ហាញ ពីលោកស្នងការខេត្ត និងបាននាំយកអំណោយ ជាគ្រឿងអាហារបរិភោគ ថវិកាមួយចំនួនផងដែរ ។
លោកបន្តថា ក្នុងនាមយើងជាសមត្ថកិច្ចដូចគ្នា និងមិនត្រូវគិតពីបញ្ហាថ្នាក់លើ ថ្នាក់ក្រោមនោះទេ ព្រោះជាពលរដ្ឋខ្មែរដូចគ្នា ទោះបីជាឧបករណ៍ បរិភោគទាំងអស់នេះ វាមានទំហំបន្តិចបន្តួចមែន តែវាក៏អាចដោះស្រាយបាន មួយរយៈពេលផងដែរ។
លោកបានបន្ថែមថា លោកពូ សោម ប៉ុន មន្រ្តីនគរបាលចូលនិវត្តន៍មានជំងឺ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី និងបានឧបត្ថម្ភរួមមានមី ១កេស, ទឹកផ្លែឈើ ១កេស,ទឹកដោះគោឆៅ ២យួរ និងថវិកា ៥ម៉ឺនរៀល និងបានចុះទៅសួរសុខទុក្ខ មន្រ្តីនគរបាលឈ្មោះ ឌី លាភហេង ដែលមានជំងឺ (រលាកលំពែង និងស្អិតពោះវៀន) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កម្ពុជា-ជប៉ុន និងបានឧបត្ថម្ភថវិកាចំនួន ៣៥ម៉ឺនរៀលផងដែរ៕