Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃុំខ្លួន បុរសប្រមឹកម្នាក់ ពីបទ « បង្ខំប្រពន្ធ មានផ្ទៃពោះរួមភេទ ដោយប្រើហិង្សា»

$
0
0

បាត់ដំបង ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ បានសម្រេចឃុំ ខ្លួនបុរសប្រមឹកស្រា និងប្រើប្រាស់ថ្នាំញៀនម្នាក់ ពីបទ «រំលោភសេពសន្ថវៈប្រពន្ធរបស់គាត់» និង បានបញ្ជូនទៅដាក់ ពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការនាពេលខាងមុខ ។

លោក សំ វីឡុង មេបញ្ជាការរង កងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទខាងលើនេះ មានឈ្មោះ ង៉ាម សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅផ្ទះលេខ២៨៦ ក្រុមទី១៩ ភូមិ កំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ចំណែកឯស្រ្តីរងគ្រោះ ជាប្រពន្ធមាន ឈ្មោះ រិន សត្យា ភេទស្រី អាយុ២៩ឆ្នាំ (មានផ្ទៃពោះ) ។

ឈ្មោះ  ង៉ាម សុខុម ត្រូវបានតំណាង អយ្យការសម្រេចចោទប្រកាន់ពីបទ « រំលោភសេពសន្ថវៈ» និងត្រូវបានចាប់ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចទីតាំងផ្ទះ ដែលអាសយដ្ឋានដូចខាងលើ តាមបណ្តឹងរបស់ស្រ្តីជាប្រពន្ធរងគ្រោះ បន្ទាប់ពីប្តីរូបនេះ ស្រវឹងស្រា និងត្រូវថ្នាំញៀនធ្វើទុក្ខ បានចាប់បង្ខំនាងរួមភេទ ដោយប្រើ ហិង្សា ហើយនៅពេលប្រពន្ធមិនព្រមរួមភេទជាមួយ ដោយសារមានផ្ទៃពោះច្រើនខែ និងមិនស្រួលខ្លួនផងនោះ ប្តីរូប នេះ បានវ៉ៃធ្វើបាបនាង ឥតត្រាប្រណី ដើម្បីបង្ខំរួមភេទជាមួយនាង ព្រមទាំងបានយកសាំងមកស្រោចលើខ្លួនប្រពន្ធ  គម្រាមដុតខ្លួននាងទាំងរស់ទៀតផង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles