ភ្នំពេញ ៖ មានហេតុការណ៍មួយ បានបង្កឲ្យភ្ញាក់ផ្អើល ទៅដល់អាជីវករលក់ នៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ខេត្តព្រះសីហនុ ដោយមានអគ្គីភ័យមួយ កើតឡើងបង្កឲ្យឆេះតូបអស់ ៤ចំនួន ដែលគិតជាទឹកប្រាក់ប្រមាណ ជា៨៧០០ដុល្លារ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥។ មុនពេលកើតហេតុភ្លើងបានឆេះព្រែក ខាងក្រោយតូបលក់របស់អាជីវករ ហើយមានខ្យល់ខ្លាំងបណ្តាលឲ្យរាលដាល ឆាប់ឆេះមកតូបតែម្តង។ ប៉ុន្តែក្នុង ហេតុការណ៍ នេះមិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕