Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CPP បញ្ចូលសមាជិកថ្មី នៅក្នុងគណៈកម្មា ធិការកណ្តាល ៣០៦រូប

$
0
0

- រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សន្និបាត៣ថ្ងៃអត់មាននិយាយ ប៉ះពាល់បក្សនយោបាយណាទាំងអស់

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់ពីការបើក មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរយៈពេលពីរ ថ្ងៃកន្លះ បានសម្រេចបោះឆ្នោតបញ្ចូលសមាជិកថ្មី ទៅក្នុងគណៈកម្មាធិការកណ្តាលចំនួន ៣០៦រូប បន្ថែមលើសមាជិកចាស់ ដែលមាន ២៦៨រូប ធ្វើឲ្យសមាជិកគណៈកម្មាធិការកណ្តាល នៃបក្សកាន់អំណាច នៅកម្ពុជា៣៦ឆ្នាំមួយនេះ ឡើងដល់ ៥៤៥រូប ដែលក្នុងនោះមានក្រុមយុវជនជំនាន់ថ្មីផងដែរ។ ដោយឡែកសមាជិកអចិន្រ្តៃយ៍ នៅរក្សាចំនួនដដែល គឺ៣៤រូប។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលចេញក្រោយការបិទបញ្ចប់មហាសន្និបាតនៅ ល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា គណបក្ស បានសម្រេចលុបសមាជិកគណៈកម្មាធិការក ណ្តាល ដែលទទួលមរណៈ ២៧រូប បណ្តេញចេញពីបក្ស១រូប លាលែងពីបក្សដោយសារសុខភាព ១រូប និង  បោះឆ្នោតជ្រើសតាំងសមាជិកថ្មី ៣០៦រូប។

នៅក្នុងសេចក្តីថ្លែងការណ៍ មិនបានបង្ហាញពីការផ្លាស់ប្តូរតំណែងសមាជិកគណៈរដ្ឋមន្រ្តីនោះទេ បើទោះបី មានពាក្យចចាមអារាមខ្លះបានលើកឡើង មុនពេលគណបក្សនេះ បានរៀបចំមហាសន្និបាតវិសាមញ្ញថា អាចមាន ការផ្លាស់ប្តូរតំណែងសមាជិកគណៈរដ្ឋមន្រ្តី។ ជាក់ស្តែងក្រោយពីបិទបញ្ចប់ មហាសន្និបាតវិសាមញ្ញពីរថ្ងៃកន្លះ ព័ត៌មានចចាមអារាមទាំងនេះ មិនមាននៅក្នុងរបៀបវារៈនោះទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ក្នុងប្រជុំគណបក្សបីថ្ងៃ មន្រ្តីជាន់ខ្ពស់បក្ស ដែលឡើងធ្វើអន្តរាគមន៍ទាំងអស់ ឥតនិយាយប៉ះពាល់បក្សណាទាំងអស់។ លោកបញ្ជាក់ថា «នេះជាទំលាប់ល្អ !»។

យោងតាមគេហទំព័រគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជារយៈពេល៣៦ឆ្នាំនេះ មានសមាជិកគណៈអចិន្រ្តៃយ៍ ៣៤រូប មានសម្តេច ជា ស៊ីម ប្រធាន សម្តេចតេជោ ហ៊ុន សែន អនុប្រធាន និងសម្តេច ហេង សំរិន ប្រធានកិត្តិយស។ ដោយឡែកសមាជិកគណៈកម្មាធិការកណ្តាលមាន ២៦៨រូប តែនៅពេលនេះ បានកើនឡើងដល់ ៥៤៥រូបហើយ បន្ទាប់ពីបញ្ចូលថ្មី ៣០៦រូប រួមមានទាំងយុវជនជំនាន់ថ្មីផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>