ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ថា កិច្ចប្រជុំកំពូលស្តីអំពីបញ្ហាប្រេងនៅ សមុទ្រខាង ជើង ត្រូវបានលើកយកមក ពិភាក្សាគ្នានៅថ្ងៃចន្ទនេះ ដោយរបៀបវារៈនៃកិច្ចប្រជុំនោះនឹងផ្តោត សំខាន់លើការ ប្រឈមមុខនឹងបញ្ហា តម្លៃប្រេងបច្ចុប្បន្ន និងការធ្វើប្រតិបត្តិការនៅក្នុងសមុទ្រខាងជើង ដែលជួបនូវហានិភ័យ នាពេលកន្លងមក ។
បណ្តាសហគ្រាសផលិតប្រេង និងឧស្ម័ននៅអង់គ្លេសបានអំពាវនាវសូមឲ្យរដ្ឋាភិបាល “ចាត់វិធានការឲ្យ បានល្អប្រសើរ” ។
នៅក្នុងកិច្ចប្រជុំកំពូលស្តីអំពីបញ្ហាប្រេងនេះ លោក Malcolm Webb នាយកប្រតិបត្តិក្រុមហ៊ុនប្រេង និងឧស្ម័ន របស់អង់គ្លេស នឹងធ្វើជាអ្នកដឹកនាំកិច្ចប្រជុំកំពូលនេះនៅក្រុង Aberdeen នៅថ្ងៃចន្ទនេះ ដោយលើកឡើង នូវការពិភាក្សាអំពីផលប៉ះពាល់ ដោយសារបរិស្ថានលើការធ្វើពាណិជ្ជកម្មប្រេង ដែលនេះជា ចំណុចសំខាន់ ទៅលើ”ហានិភ័យខ្ពស់” ។
គោលបំណងសំខាន់នោះ ក្រុមហ៊ុនប្រេងចង់បានឲ្យមានការបន្ថយពន្ធលើតម្លៃប្រេង និងជំរុញឲ្យតម្លៃ ប្រេងកើនឡើងនូវតម្លៃវិញ ។ ពិសេសចង់បានការឯកភាពលើច្បាប់ស្តីអំពីប្រេង និងឧស្ម័នថ្មី ដែលអាចទទួល យកបាន ។
ខាងរតនាគារអង់គ្លេសបាននិយាយថា យើងនឹងធ្វើកិច្ចការងារនេះជាមួយបណ្តាថ្នាក់ដឹកនាំសហគ្រាសផលិតប្រេង ទាំងឡាយ “វាជាបញ្ហាអាទិភាពមួយ” ដើម្បីឆ្លុះបញ្ចាំងអំពីបញ្ហាដែលឧស្សាហកម្មទាំងនោះប្រឈមមុខ ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងលើ ត្រូវបានគេដឹងថា ក្រុមប្រឹក្សាក្រុងAberdeen គឺជាអ្នកដែលរៀបចំ ឡើងនូវកិច្ចប្រជុំ កំពូលនេះឡើង ហើយគេរំពឹងថា មានអ្នកចូលរួមក្នុងស្រុក ក្នុងនោះមានអ្នកនយោបាយជាតិ រួមទាំងសហជីព និងតំណាង សហព័ន្ធប្រេងជាច្រើនចូលរួម ។
កិច្ចប្រជុំកំពូលនេះ នឹងមានវត្តមានរដ្ឋមន្ត្រីទី១របស់ស្កុតឡែន Nicola Sturgeon និងរដ្ឋលេខាធិការស្កុតឡែន នៃចក្រភព អង់គ្លេសចូលរួមផងដែរ ។
គេបានដឹងថា តម្លៃប្រេងធ្លាប់តែក្នុងមួយបារ៉ែលតម្លៃ១១៥ដុល្លារ ដែលនេះជាតម្លៃខ្ពស់ តែមកដល់ពេលនេះ តម្លៃប្រេងបានធ្លាក់ នៅក្រោម៦០ដុល្លារក្នុង១បារ៉ែល ។ ជាក់ស្តែងកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន តម្លៃ ប្រេងបាននៅ ត្រឹម៥៣ដុល្លារ ក្នុង១បារ៉ែលប៉ុណ្ណោះ ។
ជុំវិញតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុកនេះ កាលពីខែមុន សមាគមប្រេង និងជាអ្នករុករកប្រេងឯករាជ្យមួយឈ្មោះ ថា Brindex បានប្រាប់ដល់ ប៊ីប៊ីស៊ីថា វិស័យឧស្សាហកម្មប្រេង “ជិតដល់ពេលដួលរលំទៅហើយ” ។
ជុំបញ្ហាប្រេងនេះផងដែរ សូម្បីតែក្រុមហ៊ុនប្រេងដ៏ល្បីរបស់អង់គ្លេសBP ក៏ជួបនឹងបញ្ហាប្រេងដែរ ហើយបាន កាត់បន្ថយបុគ្គលិកបម្រើការ អស់ជាច្រើននាក់ទៀតផង ៕