តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ថា ផ្កាយរណប មប្រើដល់ការ ប្រមូល ព័ត៌មានដែលជប៉ុនបានបាញ់កាល ពីថ្ងៃអាទិត្យ ម្សិលមិញនេះទៅកាន់ទី លំហនោះបាន ជោគជ័យហើយ ។
នៅវេលាម៉ោងប្រមាណ១០ និង២១នាទី ព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ម៉ោងក្នុងតំបន់ នៅមជ្ឈមណ្ឌល អវកាស Tanegashima នៅភាគពាយ ព្យ Kagoshima ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានរៀបចំ និងបានបាញ់ បង្ហោះផ្កាយរណប ថ្មីមួយទៅកាន់ដងតារាវិថី ដោយប្រើនូវគ្រាប់រ៉ុក្កែត H-2A ដែលផលិតឡើង រួមគ្នារវាងទីភ្នាក់ងារអវកាស រុករករបស់ជប៉ុនហៅកាត់ (JAXA)និងឧស្សាហកម្ម ធុនធ្ងន់Mitsubishi ។
គួរបញ្ជាក់ថា តាមពិតទៅកាន់ត្រៀមបាញ់បង្ហោះផ្កាយរណប នោះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា មកម្ល៉េះ តែដោយ សារតែ អាកាសធាតុមិនអំណោយផល ទើបពន្យាពេលមកដល់ថ្ងៃអាទិត្យ តែម្តង ។
ផ្កាយរណបដែលបានបាញ់បង្ហោះឡើងនេះ វាមានមុខងារពិសេសជួយប្រមូលនូវព័ត៌មាន ដែលជារ៉ា ដាចាប់យកសកម្មភាព ដែលបង្ហាះនៅលើភពផែនដី និងបញ្ជូនរូបភាពច្បាស់ល្អ ។ ផ្កាយរណបនេះ មានលក្ខណៈពិសេសទៀតនោះ គឺវាអាចរក្សាបាននូវការសម្ងាត់ដោយរដ្ឋាភិបាលជប៉ុន ៕