Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តធុនធំបុកគ្នា ជ្រុលទៅបុកផ្ទះ ជាងកាត់ដេរ ស្លាប់មនុស្សម្នាក់

$
0
0

កំពង់ឆ្នាំងៈ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ខណៈជនរងគ្រោះកំពុងលង់លក់ ក្នុងដំណេកទាំងកណ្តាលយប់ ដោយសារតែ រថយន្តពីរគ្រឿង បុកគ្នាពេញមួយទំហឹង និងជ្រុលទៅផ្ទះតៀម របស់ជាងកាត់ដេរ ដែលស្ថិតនៅ ក្បែចិញ្ចើមផ្លូវ នៅចន្លោះគីឡូម៉ែត្រ លេខ៦៦និង៦៧ ស្ថិតក្នុងភូមិស្វាយកោះ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុនេះឈ្មោះ ទាំ រ៉ាត់ ភេទស្រី អាយុ៣៣ឆ្នាំ ជាខ្មែរឥស្លាម រស់នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច បានមកជួលដីធ្វើតូប បើកកន្លែងកាត់ដេរ នៅក្នុងភូមិកើតហេតុនេះ ។ នគរបាលចរាចរ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងជាប្រភេទរថយន្តដឹកទំនិញ ម៉ាក ហ្វុយហ្ស៊ូ ពណ៌ស ពាក់ស្លាកលេខ 3A-0320 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាកហ្វ៊ុយហ្ស៊ូ ពណ៍បៃតងចាស់ ពាក់ស្លាកលេខ តាកែវ 3A-1024 ធ្វើដំណើរក្នុង ទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿន ក៍បានជ្រុលទៅបុករថយន្តដែលធ្វើដំណើរ ច្រាស់ទិសគ្នាចំ ពីមុខពេញមួយទំហឹង បណ្តាលអោយរថយន្តហ្វ៊ុយហ្ស៊ូ ពណ៍ស ដាច់ទ្រុងធ្លាក់លើផ្លូវជាតិ ដោយឡែករថយន្តម៉ាក ហ្វ៊ុយហ្ស៊ូ ពណ៍បៃតងចាស់ បានជ្រុលទៅបុកផ្ទះតៀម របស់មេជាងកាត់ដេរ បាក់ខ្ទេចនិងកិនជនរងគ្រោះបាន កំពុងដេកលង់លក់ នៅលើគ្រែក្នុងផ្ទះតៀមនេះបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបរថយន្តទាំងពីរចុះរត់គេខ្លួនបាត់ស្រមោលទាំងសងខាង ។ ដោយឡែកជនរងគ្រោះ ត្រូវបានដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images