Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពាណិជ្ជករថៃ នំាយកផលិតថ្មីៗ ដើម្បីស្វែងរក ដៃគូពាណិជ្ជកម្ម នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ពាណិជ្ជករថៃ ប្រមាណ៧៥ក្រុមហ៊ុន ដែលបាននំាយក ផលិតផលថ្មី ពុំទាន់មាននៅក្នុង ទីផ្សារកម្ពុជា ដើម្បីត្រៀមខ្លួន សម្រាប់ការដាក់តំាង ពិព័រណ៍ពាណិជ្ជកម្ម នៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ ។

ការដាក់តាំងជាលក្ខណៈខ្នាតតូចមួយត្រូវបាន រៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញនា រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥  ជាមួយគ្នានឹងសិក្ខាសាលាមួយ ដើម្បីឲ្យផ្តល់ឱកាសឲ្យ ពាណិជ្ជករកម្ពុជា និងថៃ ស្វែងរកដៃគូពាណិជ្ជកម្ម ជាមួយគ្នា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជាបានថ្លែងថា ពាណិជ្ជករថៃ មកពីប្រទេសថៃ ប្រមាណជា ១៨០ នាក់ ដែលពួកគេទើបតែមក ជាលើកទីមួយ ដើម្បីមក ស្វែងយល់ពី របៀបរបប ច្បាប់ទំលាប់ និងដើម្បីត្រៀមខ្លួន មកវិនិយោគនៅកម្ពុជា ហើយពួកគេមកនេះ ក៏បាននាំទំនិញ យកមកតាំងពិព័រណ៍ នៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ ។

លោកស្រីបានបន្តថា ទំនិញដែលពាណិជ្ជករថៃ នឹងយកមកដាក់តាំងនោះ មានចម្រុះទាំងអស់ មានដូចជា ១-សំភារៈសំណង់ និងគ្រឿងបន្លាស់ម៉ាស៊ីន ២-អាហារ និងភេសជ្ជៈ ៣-សំលៀកបំពាក់ និងវាយនភ័ណ្ឌ ៤-សុខភាព និងសម្ផស្ស ៥-សំភារៈប្រើប្រាស់ និងសំភារៈផ្ទះបាយ ៦-វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ ៧-គ្រឿងបន្លាស់រថយន្ត និងឧបករណ៍ ៨-សំភារៈធ្វើពីស្បែក និងស្បែកជើង ៩-សំភារៈអគ្គិសនី និងអេឡិចត្រូនិក។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានបន្ថែមថាៈ គោលបំណងធំ ដែលពួកគាត់មកនេះ គឺមកស្វែងរកដៃគូ ហើយគាត់ក៏បាននាំយកទំនិញ មកដាក់លក់មួយចំនួន ដើម្បីអោយកម្ពុជា បានសាកល្បង។

លោកស្រី បានមានប្រសាសន៍ថាៈ " ខ្ញុំរំពឹងថា នឹងទទួលបានជោគជ័យ ព្រោះខ្ញុំបានណែនាំទៅដល់ ពាណិជ្ជករថៃថា បច្ចុប្បន្ន កម្ពុជា មានការអភិវឌ្ឍល្អ មានសេដ្ឋកិច្ចល្អ នឹងត្រូវតែមានសេដ្ឋកិច្ច រីកទៅមុខ តទៅទៀត ដោយឥឡូវនេះ មានអ្នកវិនិយោគទុន មកពីក្រៅប្រទេសច្រើន ហើយតម្រូវការទិញ របស់របរ ក៏ច្រើនដែរ"៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>