Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មនុស្សស្លាប់ ដោយសារ ធ្លាក់យន្តហោះ តៃវ៉ាន់ កើនដល់ ២៣នាក់

$
0
0

តៃប៉ិ៖ រហូតមកដល់ ល្ងាចថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ក្រុមសង្គ្រោះ បានទាញ យកអ្នកដំណើរ ទាំងអស់ ចេញពីតួយន្តហោះ ដែលអណ្តែតក្នុងទឹកទន្លេគីលុង កាលពីម៉ោង ១០ ព្រឹកនោះហើយ ដោយ មនុស្សស្លាប់បានកើនឡើង រហូតដល់ ២៣នាក់ ក្នុងចំណោម អ្នកជិះនៅលើនោះទាំងអស់ ទាំងក្រុម បម្រើការងារ និង អ្នកដំណើរសរុប ៥៨នាក់ ហើយក្នុងចំណោម នោះមាន ៣១នាក់ មកពីប្រទេសចិន។

ជើងហោះហើរ GE235 របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក TransAsia បានធ្វើដំណើរពី ទីក្រុងតៃប៉ិ សំដៅទៅកំសាន្ត នៅកោះទេសចរណ៍ គីនមែន ហើយវាបានធ្លាក់ ក្រោយពេល ដែលហោះឡើងទើបតែបាន ១០នាទីប៉ុណ្ណោះ។ តាមការសន្ទនារវាងពីឡុត និង បញ្ជាការ ដ្ឋានឲ្យដឹងថា យន្តហោះបានបាត់បង់ ភាពម្ចាស់ ការពេលកំពុងហោះឡើង ដែលបណ្តាលឲ្យ ដាំក្បាលចុះមកវិញ រួចក៏បុករះស្ពាន ហើយជ្រុលចូលទឹកទន្លេតែម្តង។

ចំពោះប្រអប់ខ្មៅនៃយន្តហោះ ត្រូវបានស្រង់ចេញមកហើយ ដោយរង់ចាំការដកយក ទិន្នន័យ នៅយប់ថ្ងៃពុធ នេះតែម្តង។ ដោយឡែកជនរងគ្រោះ ដែលរងរបួសទាំងអស់ កំពុងតែធ្វើការ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុ។

គួរបញ្ជាក់ថា យន្តហោះ TransAsia ត្រូវបានដាក់ឲ្យដំណើរការកាលពីខែមេសា ឆ្នាំ២០១៤ ហើយវាទើបតែទទួល បានការត្រួតពិនិត្យបច្ចេកទេស រួចរាល់កាលពីខែមករា កន្លងទៅនេះ។ មូលហេតុ នៃការធ្លាក់ ត្រូវបាន ក្រុមត្រួតពិនិត្យ អះអាងជាបឋមថា បណ្តាលពីការហោះ ឡើងខុសបច្ចេកទេស បណ្តាលឲ្យយន្តហោះ គាំងដំណើរការពេលហោះចេញ មិនបាន ប៉ុន្មានផងនោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>