Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត តាមប្រមាញ់រថយន្ត ដឹកទំនិញខុសច្បាប់

$
0
0

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានបង្ក្រាបនិងឃាត់រថយន្ត១គ្រឿងដឹកទំនិញ គ្មានច្បាប់ទំលាប់។ ហេតុការណ៍តាមប្រមាញ់ និងចាប់រថយន្ត នោះត្រូវបានធ្វើ ឡើងកាលពី វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៥ នៅខាងត្បូងផ្សារចំការគប្រមាណ ១០០ម៉ែត្រ តាមបណ្តោយផ្លូវលេខ២ ស្ថិតក្នុងភូមិសូភី សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបនកទាយមានជ័យ។

លោកវរៈសេនីយ៍ទោ ចាប សុផារិទ្ធ នាយករិយាល័យប្រឆាំងនគបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បន្ទាយមានជ័យ បានប្រាប់ថា ប្រតិបត្តិការណ៍នេះ គឺក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់វិធានការក្តៅ ចំពោះរថយន្តដឹកទំនិញគ្មានច្បាប់ ក្រោយពីផែនការ លោកក៏ បានបញ្ជាកម្លាំង ជំនាញដើម្បីទប់ស្កាត់ បទល្មើសសេដ្ឋកិច្ចដែលកើតឡើង នៅក្នុងខេត្ត បន្ទាយមានជ័យ មានដូចជា រថយន្តដែលដឹកទំនិញសំប៉េងសំពោង ដែលលួចបង្គប់ ទំនិញគ្មានច្បាប់ និងរថយន្តតាក់ស៊ីដឹក ទំនិញគ្មានច្បាប់។

លោកបានបន្តថា ក្រោយពីដាក់វិធានការណ៍ កម្លាំងជំនាញបានស្រាវជ្រាវ តាមប្រមាញ់ និងឃាត់បាន រថយន្តកាមរី សេរីឆ្នាំ១៩៩៣ ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេខ បាត់ដំបង 2A-2722 ស្លាកផ្នែកខាងក្រោយ គ្មានដែលម្ចាស់រត់គេចខ្លួន ។

លោកបានបញ្ជាក់ថា ក្រោយពីឃាត់បានរថយន្ត ខាងលើលោកបានរាយការណ៍ទៅ លោកព្រះរាជ អាជ្ញាសាលាដំបូង ខេត្តបន្ទាយមានជ័យ បានអោយចែកឆេរ រកឃើញមានទឹកផ្លែឈើប្រភេទទឹកក្រូចដប តូចដែលនាំចូលពីថៃ ដាក់ពេញក្នុងរថយន្ត។

ក្រោយពីកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានហៅអោយមន្ត្រីគយនិងរដ្ឋករ ចល័តចូលរួម ដែរ តែមិនចូលរួមសហការ ជាមួយទេ។ បើតាមប្រភពបានបង្ហើបថា  រថយន្តខាងលើនេះចេញពីក្រុងប៉ោយប៉ែត មកដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដឹងពីអ្នកតាក់ស៊ី គឺបង់អោយមន្ត្រីគយនិងរដ្ឋករចល័ត មាននៅផ្លូវ ៥០ភូមិកូនដំរី ក្រុងប៉ោយប៉ែត និងមន្ត្រីគយនិងរដ្ឋករចល័ត នៅចំណុចសាលាក្រៅស្រុកអូរជ្រៅ ផងដែរ។

ប្រភពបន្តថា រថយន្តតាក់ស៊ីដឹកទំនិញគ្មានច្បាប់ក្នុង១គ្រឿង ១ខែបង់ជិត១លានរៀល ក្នុង១ថ្ងៃដឹកប៉ុន្មាន ជើងក៏បាន ហើយក្នុង១ថ្ងៃ តាក់ស៊ីដែលដឹកទំនិញ គ្មានច្បាប់ទាំងថ្ងៃ និងយប់មិនតិចជាង៥០គ្រឿង ទើបការបង្ក្រាបគ្មានវត្តមាន មន្ត្រីគយ និងរដ្ឋករចូលរួមឡើយ ព្រោះប៉ះពាល់ផលប្រយោជន៍ និងសាច់ញាតិ ។

បច្ចុប្បន្ននគរបាលប្រឆាំងសេដ្ឋកិច្ចខេត្ត បានយករថយន្តខាងលើនេះ យកទៅរក្សាទុកនៅស្នងការខេត្ត បន្ទាយមានជ័យ ដើម្បីរង់ចាំម្ចាស់ចេញមុខដោះស្រាយ តាមនីតិវិធីច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>