Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃាត់ខ្លួន វេជ្ជបណ្ឌិតម្នាក់ ប្រើហឹង្សា លើអ្នកបំរើក្នុងផ្ទះ ជាកុមារ

$
0
0

កំពត៖ វេជ្ជបណ្ឌិតម្នាក់ ត្រូវបានលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដឹកនាំកម្លាំង នគរបាល នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន ខេត្ត និងកម្លាំងនគរបាល មូលដ្ឋាន
ចុះទៅនាំខ្លួន ដើម្បីសាកសួរអំពីករណី ប្រើហឹង្សាលើអ្នកបំរើផ្ទះ ជាកុមារ។ ការចុះនាំខ្លួននេះ ធ្វើឡើង នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅផ្ទះវេជ្ជបណ្ឌិតខាងលើ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង និងខេត្តកំពត។

នគរបាលមូលដ្ឋាន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនសង្ស័យ ដែលត្រូវនាំ ខ្លួននោះ ឈ្មោះ ខែម សិទ្ធិ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត ជំងឺទូទៅ បំរើការងារ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កុមារីរងគ្រោះម្នាក់ គឺបានរងគ្រោះជាយូរណាស់មកហើយ ដោយវេជ្ជបណ្ឌិតរូបនេះ តែងតែវាយធ្វើបាបស្ទើររាល់ថ្ងៃ ដោយបង្ខំឲ្យធ្វើការងារផ្ទះធ្ងន់ៗ និងទៅ ឃ្វៀលគោ ទាំងមេឃភ្លៀង ហើយក្មេងរងគ្រោះរូបនេះ ធ្លាប់រងគ្រោះដោយសារម្ចាស់ផ្ទះជា វេជ្ជបណ្ឌិត នេះ ប្រើឲ្យលីដុំថ្មធំៗ យកមករៀប ធ្វើផ្ទះ។

ប្រភពដដែលឲ្យដឹងទៀតថា រាល់ពេលវាយ ធ្វើបាបក្មេងម្តងៗ ពួកគាត់មានចិត្តអាណិតអាសូរណាស់ ហើយក៏ធ្លាប់បានទៅប្រាប់ពេទ្យនោះដែរ កុំឲ្យធ្វើបាបក្មេងនេះតទៅទៀត។ ការធ្វើបាបក្មេងនេះទៀតសោធ ខាងសង្កាត់ ក៏ធ្លាប់ចុះមកណែនាំពេទ្យរូបនេះម្តងរួចមកហើយផងដែរ តែពេទ្យនេះមិនស្តាប់អ្នកណាទាំងអស់។

នគរបាល បញ្ជាក់ថា ក្មេងរងគ្រោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះទេ អាយុ១៤ឆ្នាំ ក្មេងរងគ្រោះ ត្រូវបាន វេជ្ជបណ្ឌិត វាយធ្វើបាបយ៉ាងចាស់ដៃ កាលពីវេលាម៉ោង១៩យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៥ ធ្វើឲ្យ កុមារីរងគ្រោះ រូបនេះរត់ចោលផ្ទះ ហើយទើបវិលមកផ្ទះវេជ្ជបណ្ឌិតវិញ កាលពី ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៥៕


Viewing all articles
Browse latest Browse all 8042

Trending Articles