ភ្នំពេញ៖ Springboard ប្រចាំកម្ពុជានារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ បានបើកសម្ពោធអគារដ៏ថ្មីសន្លាង របស់ខ្លួនកម្ពស់ ៧ជាន់ ដើម្បីឆ្លើយតប និងបំពេញសេចក្តីត្រូវការរបស់សិស្ស និស្សិតកម្ពុជា ក្នុងការប្រឡងសាក ល្បងសមត្ថភាពភាសាអង់គ្លេស English Cambridge នីង IELTS ក៏ដូចជាបម្រើនូវសេវាប្រឹកប្រឹក្សា និងរៀបចំ ឯកសាសម្រាប់សិស្ស និស្សិតកម្ពុជា ដែលចង់ទៅដើកម្សាន្ត និងបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសនៅចក្រភាពអង់គ្លេស។ អគារ Springboard4cambodia ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៥៧៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ខាងក្រោយវិទ្យាល័យឥន្ទ្រទេវី។
ពិធីសម្ពោធអគារម្សិលមិញនេះ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ កម្ពុជា លោក William Bill Longhurst, រដ្ឋលេខាធិការក្រសួងអបរំយុវជន និង កីឡា លោក យក់ ងុយ និង លោក Colin Glass នាយក Springboard ប្រចាំតំបន់អាស៊ី។ ពិធីសម្ពោធអគារ ដែលគាំទ្រដល់ការសិក្សាភា សាអង់គ្លេសរបស់សិស្ស និស្សិតកម្ពុជា ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជននានា នៅក្នុងរាជធានី និងបណ្តាខេត្ត និងតំណាងសាកលវិទ្យាល័យល្បីៗចំនួន ១៥មកពី ចក្រភពអង់គ្លេស និងស្ថាប័ន Cambridge English Language Assessment និង IELTS។
លោក សែន ពិដែត នាយកគ្រប់គ្រង Springboard នៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ និងបើកឲ្យដំណើរអគារ Springboard នៅកម្ពុជានេះ ដើម្បីបម្រើដល់សិស្ស និស្សិត ក្នុងការប្រឡងតេស្តភាសាអង់ គ្លេស Cambridge និង IELTS។ អគារថ្មីនេះ ក៏មានបំពាក់ឧបករណ៍ និងសម្ភារៈថ្មីៗផងដែរ។ ក្រៅពីការបម្រើដល់ការប្រឡងធ្វើតេស្តភាសាអង់គ្លេស អគារនេះ នៅមានបម្រើសេវាប្រឹក្សាយោបល់ និងរៀបចំឯកសារសម្រាប់ សិស្ស និស្សិត ចង់ទៅដល់ដើរកម្សាន្ត និងសិក្សាគ្រប់កម្រិតនៅក្រៅប្រទេស ជាពិសេសចក្រភពអង់គ្លេស។
លោក សែន ពិដែត បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា និងចក្រភពអង់គ្លេស មិនត្រឹមតែរីកចម្រើនលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មនោះទេ វិស័យអប់រំលើភាសាអង់គ្លេស ក៏មានការរីកចម្រើនផងដែរ។
បើតាមលោក សែន ពិដែត ដែលបានធ្វើការងារជាច្រើនលើការបណ្តុះបណ្តាល និងអប់រំផ្នែកភាសាអង់គ្លេសនៅ កម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ លោកកត់សម្គាល់ឃើញថា ការបណ្តុះបណ្តាលភាសាអង់គ្លេសនៅកម្ពុជាមានការីកចម្រើន និងផុសផុលយ៉ាងខ្លាំង។ ដោយសារការរីកចម្រើនផ្នែកអប់រំភាសាអង់គ្លេស និងសុខសន្តិភាពនៅកម្ពុជា ទើបធ្វើឲ្យគ្រឹះស្ថានអប់រំនៅអង់គ្លេស ជាពិសេសដូចជា Springboard សម្រេចធ្វើការវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
សូមបញ្ជាក់ថា Springboard4cambodia បានមានវត្តមាននៅកម្ពុជាអំឡុងឆ្នាំ២០០៧ ដោយទទួលបានការគាំ ទ្រពី Springboard ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងមហាវិទ្យាល័យល្បីៗជាច្រើននៅអង់គ្លេស ដូចជា Cambridge University ជាដើម។
Springboard មានគោលដៅជាចម្បងក្នុងការពង្រឹងចំណេះដឹងផ្នែកភាសាអង់គ្លេសដល់សិស្ស និស្សិត និង យុវ វ័យ ដោយផ្តល់ឱកាសឲ្យពួកគេបានអនុវត្តន៍ ការជជែកដេញដោល និងការសម្តែងមតិជាសាធរណៈ។ ជាពិសេស គឺការសាងនូវទំនុកចិត្ត និងការចូលរួមអភិវឌ្ឍន៍នៅក្នុងសហគមន៍ផងដែរ។
លោក សែន ពិដែត បានបញ្ជាក់ថា ក្រោមទិសដៅនេះ Springboard4cambodia បានរៀបចំឲ្យមានការប្រកួត ប្រជែងនិយាយភាសាអង់គ្លេសនៅតាមគ្រឹះស្ថានអប់រំនានា ហើយនៅឆ្នាំ២០១៤ បានបង្កើតឲ្យមានការប្រកួត ប្រជែងថ្នាក់ជាតិ ហើយមានផ្តល់រង្វាន់ជាការដើរកម្សាន្ត និងទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសរយៈពេលមួយ សប្តាហ៍ថែមទៀតផង សម្រាប់អ្នកទទួលជើងឯកលេខ១។ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្ររដូវកាលទី២ ឆ្នាំ២០១៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ស្អែកនេះ ហើយអ្នកទទួលជ័យលាភីនឹងទទួលបានដំណើរកម្សាន្ត និងទស្សនកិច្ច សិក្សានៅចក្រភពអង់គ្លេស សម្រាប់ជ័យលាភីលេខ២ នៅប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក ជ័យលាភីលើវិញ្ញា សារជជែកដេញដោលគ្នា នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតប្រជែងជាមួយបណ្តាយុវជនក្នុងតំបន់អា ស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីផងដែរ។
លោក សែន ពិដែត បានបន្តថា ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតប្រជែងនិយាយភាសាអង់គ្លេស រៀបចំដោយ Springboard4cambodia ក៏ជាការជួយជំរុញពង្រឹងគុណភាពអប់រំភាសាអង់គ្លេសរបស់យុវជនកម្ពុជា ដែលបច្ច័យ និងឱកាសដ៏ល្អសម្រាប់ពួកគេធ្វើការប្រកួតប្រជែងស្វែងរកឱកាសការងារ នៅពេលប្រទេសជាសមាជិកអាស៊ានធ្វើ សមាហរណកម្មនាចុងឆ្នាំ២០១៥នេះ។
លោក សែន ពិដែត បានដកស្រង់របាយការណ៍ស្រាវជ្រាវរបស់ British Council កាលពីឆ្នាំ២០១៣មកបង្ហាញ ថា ចំណេះដឹងភាសាអង់គ្លេសរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពល្អប្រសើរជាងបណ្តាទេសជិតខាង។ ការសិក្សារកឃើញថា ក្នុងចំណោមប្រ ជាពលរដ្ឋកម្ពុជា ១០នាក់ មានម្នាក់អាចប្រើភាសាអង់គ្លេសទទួលយកបាន ខណៈប្រទេសជិតខាងចំណោម ប្រជាពលរដ្ឋ ២៦នាក់, ១៦នាក់ ឬ១៧នាក់ អ្នកអាចប្រើភាសាអង់គ្លេស អាចទទួលយកបានមានតែម្នាក់ប៉ុណ្ណោះ៕
{youtube}5hudTUSMYhk|520|{/youtube}
លោក សែន ពិដែន អ្នកគ្រប់គ្រង Springboard4cambodia